សាហា.វណាស់! កូនលឺសំឡេងដូចសង្ស័យ រត់ទៅប្រាប់ម្ចាស់ផ្ទះជួលគាស់បង្អួចមើល ឃើញប្តីចុង ច្របាច់ក និងខ្ទប់មាត់ប្រពន្ធរហូត.ស្លា.ប់.
សន្តិសុខសង្គម
626

ខេត្តព្រៃវែង ៖ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា មានករណីឃាតកម្មមួយបានកើតឡើង បន្ទាប់ពីបុរសជាប្តីចុង បានច្របាច់ក និងខ្ទប់មាត់ ប្រពន្ធរហូតស្លាប់ភ្លាមៗមួយរំពេច ក្នុងបន្ទប់ជួល កាលពីវេលាម៉ោង ១២និង៣០នាទីយប់ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិ ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ដោយសមត្ថកិច្ច សង្ស័យជារឿង ភ្លើងប្រចណ្ឌ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ អី សះ ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរអីស្លាម មុខរបរដើរលក់អីវ៉ាន់២នាក់ប្ដីប្រពន្ធ តាមរថយន្តម៉ាក Camry មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ក្នុងនោះជនរងគ្រោះត្រូវបានប្ដីចុងឈ្មោះ យ៉ា ហ្វា ភេទប្រុស អាយុ ៤១ ឆ្នាំ ខ្មែរអីស្លាម មានទីលំនៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ច្របាច់ក និងខ្ទប់មាត់បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុបន្ទប់ផ្ទះជួលតែម្ដង ។

បើតាមការបំភ្លឺពីម្ចាស់ផ្ទះនិងកូនបង្កើតរបស់ជនរងគ្រោះដែល ដេកបន្ទប់ជាប់គ្នា បានឮសំឡេងគួរអោយសង្ស័យ ក៏ហៅម្ចាស់ផ្ទះឲ្យជួយមើល ហើយបានគាស់ កញ្ចក់បង្អួច ឃើញជនសង្ស័យកំពុងច្របាច់កនិងខ្ទប់មាត់ជនរងគ្រោះ ទើបនាំគ្នាគាស់ទ្វារបន្ទប់ដើម្បីជួយ តែជនរងគ្រោះត្រូវបានបាត់បង់ជីវិតទៅហើយ ក៏រាយការណ៍មកសមត្ថកិច្ចអោយជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

ដោយផ្អែកទៅលើការពិនិត្យវិភាគ និងកោសលវិច័្ចយ ទៅលើសាកសព ជនរងគ្រោះពិតជាស្លាប់ដោយការច្របាច់កនឹងខ្ទប់មាត់ពិតប្រាកដមែន ពេលនេះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕


Telegram