ជនជាតិចិនម្នាក់ ធ្លាក់សណ្ឋាគារអីឆឹងជាន់ទី១៦ ស្លាប់យ៉ាងរន្ធត់ ដោយពុំទាន់ដឹងពីមូលហេតុ
ក្រុងព្រះសីហនុ៖ រន្ធត់ណាស់ ខណៈនៅសុខៗ ស្រាប់តែលឺសំឡេងក្តុក ងាកទៅមើល ឃើញសាកសពបុរសជនជាតិចិនម្នាក់ ស្លាប់យ៉ាងរន្ធត់ ក្រោយបានធ្លាក់ចុះពីលើអាគារជាន់ទី១៦ នៃសណ្ឋាគារអីឆឹង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្នុងក្រុមទី១២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ CHEN YUEBING កើតនៅថ្ងៃទី 13-OCT-1989 កាន់លិខិតឆ្លងដែនលេខEA7825494 សុពលភាព ថ្ងៃទី 07-Aug-2027 ទិដ្ឋាការលេខ E1900600933 ផុតកំណត់ថៃ្ងទី 14-Apr-2021 ។
បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ចយករក្សាទុក រង់ចាំការពិនិត្យកោសល្យវិច័យនៅពេលក្រោយ និង ពុំទាន់ដឹងពីមូលហេតុនៃការស្លាប់នេះនៅឡើយទេ ៕