ស្ត្រីម្នាក់ សង្ស័យមានវិប.ត្តិផ្លូវចិត្ត បើករថយន្តឡិចស៊ីសឡើងស្ពានជ្រោយចង្វារបម្រុងហ.ក់... តែត្រូវសមត្ថកិច្ចឃាត់ទាន់ពេលវេលា
សន្តិសុខសង្គម
508

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ប្រហែលជាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បានជិះរថយន្តឡិចស៊ីសRX300 មួយគ្រឿងសំដៅឡើងស្ពានជ្រោយចង្វារ រួចឈប់រថយន្ត បម្រុងឡើងបង្កាន់ដៃស្ពានស្ពានលោតសម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវបានសមត្ថកិច្ចចរាចរណ៍និងកូនប្រុសរបស់គាត់ជិះតាមពីក្រោយរថយន្តស្ទុះទៅឃាត់ទាន់ពេលវេលា នៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ មានស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ សង្ស័យមានវិបត្តិ ផ្លូវចិត្តក្នុងគ្រួសារ បើករថយន្ត ឡិចស៊ីស RX300 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-1842 ឡើងមកលើស្ពានជ្រោយចង្វាររួចឈប់រថយន្តកណ្ដាលស្ពាន ហើយបម្រុងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវបានសមត្ថកិច្ចចរាចរណ៍និងកូនប្រុសរបស់គាត់ជិះម៉ូតូតាមពីក្រោយ ជួយឃាត់បានទាន់ពេលផងដែរ ។ ចំណែកស្ត្រីខាងលើបានយំសោកបោកខ្លួន រនាលនៅលើដីស្រែកថាចង់ស្លាប់ ព្រោះខ្ទេចខ្ទាំគ្រាំគ្រាក្នុងចិត្តណាស់ ។

ទោះបីជាយ៉ាងណា ជុំវិញរឿងរ៉ាវក្នុងរង្វង់គ្រួសាររបស់គាត់ យើងមិនទាន់ដឹងច្បាស់នៅឡើយ ដោយដឹងត្រឹមថា កូនប្រុសរបស់គាត់បានប្រាប់អោយដឹងត្រឹមថា មានរឿងរ៉ាវក្នុងរង្វង់គ្រួសារតែប៉ុណ្ណោះ ។

ក្រោយពីឃាត់ស្ត្រីខាងលើទាន់ពេលវេលានោះ សមត្ថកិច្ចក៏បាននាំយកមកកាន់គោលដៅប្រចាំការនៅរង្វង់មូលគួចកាណុង រួចប្រគល់ជូនកូនប្រុសរបស់គាត់ អោយយកស្ត្រីខាងលើទៅលំនៅដ្ឋានវិញ ដោយមិនបានសួរនាំអ្វីច្រើនឡើយ ៕ 


Telegram