រាជធានីភ្នំពេញ ៖ យុវជន៣នាក់បានជិះម៉ូតូ៣គ្រឿងត្រូវបានក្រុមចោរមួយក្រុមប្រើដាវកាប់ប្លន់បានម៉ូតូមួយគ្រឿងជិះរត់គេចខ្លួនបាត់ ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង នៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលា ម៉ោង ១២ត្រូវនិងថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២១ ។
តាមប្រភព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថាមុនពេលកើតហេតុខ្លួននិងបក្សពួកទើបតែជិះម៉ូតូចេញពីផ្លូវ ៦០ ស្រាប់តែជិះមកដល់ស្ដុបទួលពង្រឈប់ចាក់សាំងតែត្រូវបានក្រុមជនសង្ស័យមួយក្រុម៦ទៅ៨នាក់បានយកដាវសាំម៉ូរ៉ៃនិងច្រវ៉ាក់មកកាប់ប្រហារត្រូវម៉ូតូទាំង ៣ គ្រឿងសំណាងល្អជនរងគ្រោះក៏បានរត់គេចពីកន្លែងកើតហេតុស្រែករកឲ្យគេជួយភ្លាមនោះជនសង្ស័យបានឆ្លៀតឱកាសលើកម៉ូតូ១គ្រឿងជិះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុនៅសល់តែម៉ូតូ ២ គ្រឿងទៀតដែលត្រូវបានក្រុមជនដៃដល់កាប់និងបំផ្លាញ។
ក្រោយពេលកើតហេតុជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យកាប់យកម៉ូតូឌ្រីមសេ ១២៥ បានសម្រេចទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីឱ្យសមត្ថកិច្ចជួយតាមចាប់ជនសង្ស័យដែលកាប់ប្រហារនិងប្លន់យកម៉ូតូរបស់ខ្លួនមកដាក់ទោសតាមច្បាប់ ៕