ខេត្តតាកែវ ៖ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាកលោកឧត្តម សេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២និង២០នាទី កម្លាំងជំនាញ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ និងកម្លាំងអន្តរាគមន៍ ចុៈសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច បង្ក្រាបទីតាំងល្បែងស៊ីសង០១កន្លែង ដែលលួចលាក់ជល់មាន់តាមទូរទស្សន៍ Online ស្ថិតនៅផ្ទះរបស់ឈ្មោះ សំ នួច ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅភូមិអណ្តូងធំ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ។
ក្នុងការចុះបង្ក្រាបនេះ ខណៈពេលដែលសមត្ថកិច្ចបានចុះទៅដល់ អ្នកលេងទាំងអស់នោះក៏បានរត់ខ្ចាត់ខ្ចាយអស់ ហើយបាន បន្សល់ទុកនូវម៉ូតូចំនួន១៨គ្រឿង ព្រមទាំងវត្ថុតាងពាក់ព័ន្ធដូចជា ៖ ម៉ូនីទ័ន ចំនួន០២គ្រឿង ឃីប៊ត ចំនួន០១ម៉ៅ ចំនួន០១តុ ចំនួន០១ និងព្រីភ្លើង ចំនួន០១ ហើយសមត្ថកិច្ចយើងក៏បានធ្វើការដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកព្រេច ។
លុះនៅវេលាម៉ោង ២និង០៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ និងកម្លាំងអន្តរាគមន៏បន្តចុៈសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃរំដេង បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង០១កន្លែង (ជល់មាន់តាមទូរទស្សន៍Online) ស្ថិតនៅផ្ទះរបស់ឈ្មោះ កឹម ធូ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ដោយពេលសមត្ថកិច្ចចុះទៅដល់ អ្នកលេងទាំងអស់នោះក៏បានរត់ខ្ចាត់ខ្ចាយអស់ ហើយបាន បន្សល់ទុកនូវម៉ូតូចំនួន២០គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃរំដេង។
ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធនូវការលេងល្បែងស៊ីសងទាំងអស់នេះ៕