Update ៖ ផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យឆាបឆេះអស់២បន្ទប់ នៅផ្លូវ១១៨ ក្នុងខណ្ឌទួលគោក
សន្តិសុខសង្គម
132

រាជធានីភ្នំពេញ​ ៖ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ១៩ ផ្លូវ១១៨ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រមទាំងឆាបឆេះអស់ ២បន្ទប់ផងដែរ។

បើយោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះជួលមានឈ្មោះ ឪ សំអាត ភេទស្រី អាយុ ៦៧ឆ្នាំ ជាមេផ្ទះ (ម្ចាស់ផ្ទះជួល) មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារផ្ទុះកំប៉ុងហ្គាស។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ផ្ទះល្វែង ដែលមានទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ឆេះអស់ចំនួន ២បន្ទប់ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៥រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើ ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១០និង៤៥នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១៕


Telegram