សាឡង់ដឹកខ្សាច់ បុកទូកអ្នកនេសាទជនជាតិឥស្លាម ដាច់ជា២កំណាត់លិចបាត់ចូលក្នុងទន្លេ និងបាត់បង់លុយរាប់ពាន់ដុល្លារ
សន្តិសុខសង្គម
267

រាជធានីភ្នំពេញ ៖ ទូកកាណូតនេសាទជនជាតិអ៊ីស្លាម១គ្រឿង ត្រូវបានសាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុកដាច់ជា២កំណាត់ ហើយលិច បាត់នៅក្នុងទន្លេសាប។ ទោះបីជាយ៉ាងណា ពុំបណ្តាលអោយមនុស្ស រងគ្រោះថ្នាក់ឡើយដល់អាយុជីវីតឡើយ មានតែស្រ្តីជាប្រពន្ធ បានរងរបួសពកក្បាល។ បន្ទាប់ពីបុកទូកលិចសាឡង់មួយគ្រឿងនេះ ក៏បានបើកទៅបាត់ដោយសន្យាថា ចាំដោះស្រាយសងការខូចខាតជាក្រោយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២និង៤០នាទី ថ្ងៃត្រង់ទី១១ ខែកក្កដា ឆ្នាំ២០២១ ភូមិទី១ (ក្បាលជ្រោយចង្វារ) មុខ បរមរាជវាំង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ទូកនេសាទដែលសាឡង់បុកលិចនេះមានម្ចាស់ជិះចំនួន៣នាក់ ប្តី-ប្រពន្ធ និងកូនប្រុស រួមមាន៖១.ឈ្មោះ ស្មាន់ ខសិន ភេទប្រុស អាយុ ៦០ឆ្នាំ ,២.ឈ្មោះ លែប អាធីកាស អាយុ ៦០ឆ្នាំ ជាប្រពន្ធ និង៣.ឈ្មោះ សារ គីរីន ភេទប្រុស អាយុ២១ឆ្នាំ ជាកូន មានលំនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមម្ចាស់ទូកបានអោយដឹងថា មុនពេលកើតហេតុ គាត់និងក្រុមគ្រួសារ ជិះទូកកាណូតនេសាទមួយគ្រឿងខាងលើ មកពីលក់ត្រីនៅរាជធានីភ្នំពេញ ខណៈនោះស្រាប់តែ មានសាឡង់ដឹកខ្សាច់មួយគ្រឿងបានធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើង ក៏បានមកបុកទូកកាណូតពេញទំហឹង បណ្តាលអោយលិចបាត់ នៅក្នុងទន្លេតែម្តង។

តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍នេះ អ្នកនេសាទ បានលោតចេញហែលទឹក គេចពីគ្រោះថ្នាក់ហើយ ភ្លាមៗត្រូវទូកនេសាទជនជាតិឥស្លាមដូចគ្នា បានចេញទៅជួយសង្គ្រោះ ។បន្ទាប់ពីកើតមានគ្រោះថ្នាក់សាឡង់ក៏បានបើកទៅបាត់ដោយសន្យាថា ធានាសងការខូចខាត។

ភ្លាមៗម្ចាស់ទូកនេសាទក៍បានទាក់ទងទៅជនជាតិឥស្លាមដូចគ្នា ប្រមាណជិត១០ទូកបាននាំគ្នា មកងូតរាវរកទូកអស់ប្រមាណ១ម៉ោងទើបរកឃើញ តែមួយកំណាតនិងម៉ាស៊ីន តែប៉ុណ្ណោះ ។ចំណែកមួយកំណាត់ទៀត និងសម្ភារៈ រួមមានសំណាញ់ចំនួន២និងលុយ ប្រមាណ៧ពាន់ដុល្លារបានលិចបាត់ក្នុងទន្លេមិនទាន់រកឃើញ នៅឡើយ ៕


Telegram