ឃាត់ខ្លួនក្មេងទំនើង១ក្រុម៣នាក់ជិះម៉ូតូកាន់កាំបិតនិងដាវស្វែងកាប់ក្មេងទំនើង១ក្រុមទៀតដែលដេញកាប់ពួកគេកន្លង
សន្តិសុខសង្គម
143

បន្ទាយមានជ័យ ៖ ឃាត់ខ្លួនក្មេងទំនើង១ក្រុម៣នាក់ជិៈម៉ូតូកាន់កាំបិតនិងដាវស្វែងកាប់ក្មេងទំនើង១ក្រុមទៀតដែលដេញកាប់ពួកគេកន្លងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា៖ក្មេងទំនើងដែលឃាត់ខ្លួន៣នាក់មាន១.ឈ្មោះ ផូ ភា ហៅចយ ភេទប្រុសអាយុ១៩ឆ្នាំ ២.ឈ្មោះ មឿន ស៊ីណែត ភេទប្រុសអាយុ១៧ឆ្នាំ ៣.ឈ្មោះ ង៉ាម សារុន ភេទប្រុសអាយុ១៧ឆ្នាំជនសង្ស័យទាំងនេះរស់នៅភូមិ៣ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា៖ដើម្បីការពាសន្តិនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានចេញល្បាតពេលយប់បានប្រទៈឃើញក្មេងទំនើង១ក្រុមគ្នា៣នាក់ជីៈម៉ូតូ១គ្រឿងម្នាក់កាន់ដាវសាំម៉ូរ៉ៃ១ និងម្នាក់ទៀតកាន់កាំបិតជិៈម៉ូតូអូសតាមផ្លូវបណ្តាលប្រជាពលរដ្ឋមានការព្រួយបារម្ភដោយពួកនេះធ្វើសកម្មភាពកាប់ចាក់គ្នាកន្លងមកដែលប៉ៈសន្តិសុខនិងសណ្តាប់ធ្នប់ហើយឃាត់ខ្លួនបាន៣នាក់និងកាំបិតចំនួន២ ម៉ូតូ១គ្រឿងកាលពីយប់ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២១តាមបណ្តោយផ្លូវក្រុងសិរីសោភ័ណ។

លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនក្មេងទំនើង៣នាក់បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសាកសួរតាមចម្លើយសារភាពពីក្មេងទំនើងថាខ្លួនពិតជាពួកគេបានជិៈម៉ូតូកាន់កាំបិតពិតម៉ែនដោយពួកគេខឹងក្មេងទំនើង១ក្រុមទៀតបានស្ទាក់ដេញកាប់ពួកគេទើបខឹងបានទៅយកកាំបិតជិៈម៉ូតូតាមរកកាប់វិញតែមិនទាន់ឃើញផងត្រូវសមត្តកិច្ចចាប់បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕ដោយ៖ចិន្ត្រា


Telegram