កម្លាំងចម្រុះចេញល្បាតប្រទៈឃើញពលករខ្មែរ២នាក់លួចឆ្លងដែនពីប្រទេសថៃចូលកម្ពុជា
សន្តិសុខសង្គម
90

បន្ទាយមានជ័យ៖កម្លាំងចម្រុះចេញល្បាតប្រទៈឃើញពលករខ្មែរ២នាក់លួចឆ្លងដែនពីប្រទេសថៃចូលកម្ពុជានៅវេលាម៉ោង៧.៤៥នាទីថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២១នៅតាមបន្ទាត់ព្រំដែនស្ថិតភូមិល្បើកស្វាយ ឃុំ.ស្រុកស្វាយចេក។

កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១បានប្រាប់ថា៖នៅពេលឃាត់ខ្លួនពលករខ្មែរ គឺកម្លាំងចម្រុះបានចេញល្បាតតាមបន្ទាត់ព្រំដែនបានប្រទៈឃើញពលករខ្មែរចំនួន២នាក់ជាបុរស់បានលួចឆ្លងដែនចូលពីប្រទេសថៃមកកម្ពុជាដោយខុសច្បាប់ត្រង់ចំណុចភូមិសាស្គ្រភូមិល្បើកស្វាយ ឃុំ.ស្រុកស្វាយចេក។

កម្លាំងនគរបាលបានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនពលករខ្មែរដែលលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាដោយខុសច្បាប់ ហើយបញ្ជូនទៅមណ្ឌលសំចតច្រកអូរបីជាន់ស្រុកអូរជ្រៅ ដើម្បីពិនិត្យសុខភាពនិងយកសំណាក់ធ្វើតេស្តលទ្ធផលអវិជ្ជមានកូវីដ.១៩បានបញ្ជូនទៅមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ។

កម្លាំងនគរបាលបានបញ្ជាក់ថា៖កម្លាំងនៅតែបន្តខិតខំយកចិត្តទុកដាក់ការពារបូរណៈភូមិទឹកដីនិងទប់ស្កាត់ពលករចំណាក់ស្រុកដែលគេចវេសធ្វើចត្តាឡីស័កដើម្បីការពារទប់ស្កាត់កូវីដ.១៩៕ដោយ៖ចិន្ត្រា


Telegram