បុរស២នាក់ចូលក្នុងហាងផឹកស៊ីមួយកន្លែង អាងខ្លួនឯងមានកាំភ្លើង ដកអាមេ អួតមុខស្រី ត្រូវម្ចាស់ហាងប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន
សន្តិសុខសង្គម
266

រាជធានីភ្នំពេញ ៖ បុរស២នាក់ ចូលក្នុងហាងផឹកស៊ីមួយកន្លែង អាងខ្លួនឯងមានកាំភ្លើង ដកអាមេ អួតមុខស្រី បង្កអោយមានភ្ញាក់ផ្អើល ដល់ម្ចាស់ហាងទំនាក់ទំនងហៅសមត្ថកិច្ច ចុះឃាត់ខ្លួនទាំងយប់ កាលពីវេលាម៉ោង ១២យប់ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ OCIC ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

បើតាមប្រភពពីម្ចាស់ហាងបានឲ្យដឹងថា មានបុរស២នាក់ ចូលមកផឹកស៊ីក្នុងហាងរបស់គាត់ បានហៅប៊ីយ៉ាផឹកស៊ី រួចក៏ឃើញនារីៗនៅក្នុងហាងស្អាតៗ ក៏បានដកកាំភ្លើងខ្លីម៉ាកK59 មួយដើម ដកអាមេលេងនៅមុខម្ចាស់ហាង និងនារីៗដែលនៅទីនោះ។ ភ្លាមនោះម្ចាស់ហាងបានហៅសមត្ថកិច្ចអន្តរាគមន៍របស់អធិការនគរបាលខណ្ឌជ្រោយចង្វា ចុះមកជួយឃាត់ភ្លាមៗ ដកហូតបានកាំភ្លើង និងកាតជាមន្រ្តីយោធាកង់ទ័ពជើងទឹក ថ្នាក់អនុសេនីយ៍ត្រី ឡាយ សាកន អត្តលេខ ១៣៥៩៦០ យកទៅកាន់ប៉ុស្ដិ៍រដ្ឋបាលជ្រោយចង្វា ដើម្បីសាកសួរនាំនិងធ្វើការតាមនិតិវិធីច្បាប់បន្តទៀត៕


Telegram