កម្លាំងកងរាជអាវុធហត្ថចំនួន២ខេត្ត សហការគ្នាចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ពីបទ ឆបោក
សន្តិសុខសង្គម
378

ខេត្តកំពង់ចាម ៖ បុរសម្នាក់ ត្រូវបាន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងស្នងការនគរបាលខេត្តកោះកុង ចុះធ្វើការចាប់ខ្លួន ពីបទឆបោក កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

GRK News បានឲ្យដឹងថា ការចុះចាប់ឃាត់ខ្លួននេះ គឺធ្វើឡើងដោយ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង លេខ ៤៧ ភព ២១ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ពីបទឆបោក ចេញដោយលោក មីន មករា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកោះកុង។

បច្ចុប្បន្ន កម្លាំងជំនាញបានប្រគល់ជនសង្ស័យខាងលើ ឲ្យទៅកម្លាំងនគរបាលខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ប្រភព ៖ GRK News


Telegram