ខេត្តរតនគិរី ៖ ជនសង្ស័យប្រុសស្រីចំនួន ២ នាក់ រួមនិងគ្រឿងញៀនម៉ាទឹកកក ១៤កញ្ចប់ ធំតូច ត្រូវបានកម្លាំងអាវុធហត្ថ ស្រុកអូរយ៉ាដាវ ចុះបង្ក្រាប កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
ការបង្ក្រាបនេះ គឺមានការដឹកនាំដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ២ នាក់ និងចាប់យកវត្ថុតាងម្សៅក្រមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន១៤កញ្ចប់(តូច៩ និង ធំ ៥កញ្ចប់) ទម្ងន់១៩៩.២៣ ក្រាម ថ្លឹងទាំងសម្បកថង់, ប្រាក់រៀលចំនួន ១៨០,០០០ រៀល, ទូរស័ព្ទចំនួន ១ គ្រឿង, អត្តសញ្ញាណប័ណ្ណ២សន្លឹក និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ប្រភព៖ GRK News