សម្រស់ធារ៉ា Online Shop បញ្ចប់កិច្ចព្រមព្រៀង និងបញ្ឈប់ការចែកចាយ/ លក់របស់អ្នកដែលបំពានធ្ងន់ធ្ងរទៅលើគោលការណ៍របស់ក្រុមហ៊ុនជាច្រើនដង
រាជធានីភ្នំពេញ៖ យោងតាមផេក ផ្លូវការរបស់ សម្រស់ធារ៉ា Online Shop បានបង្ហោះនៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លិខិតជូនដំណឹង ស្តីពីការបញ្ចប់កិច្ចព្រមព្រៀង និងបញ្ឈប់ការចែកចាយ/ លក់របស់អ្នកស្រី គង់ អាំងឡេង នូវរាល់ផលិតផលសម្រស់ធារ៉ា ចាប់ពីថ្ងៃនេះតទៅ ដោយសារអ្នកស្រី បានបំពានធ្ងន់ធ្ងរទៅលើគោលការណ៍របស់ក្រុមហ៊ុនជាច្រើនដង។
ផេក សម្រស់ធារ៉ា Online Shop បានឲ្យដឹងទៀតថា ទោះបីកន្លងមកក្រុមហ៊ុនយើងខ្ញុំមានការយោគយល់ និងបានអញ្ជើញគាត់មកដោះស្រាយ ហើយសាមីខ្លួនគាត់ក៏បានធ្លាប់ធ្វើកិច្ចសន្យាធានាអះអាង ឈប់ធ្វើខុសគោលការណ៍កំណត់ក្រុមហ៊ុន ប៉ុន្តែជាក់ស្តែងគាត់នៅតែប្រព្រឹត្តកំហុសដ៏ដែលៗ ។
តែទោះបីជាយ៉ាងណា យើងនៅមិនទាន់ទទួលបានការបកស្រាយពីភាគី អ្នកស្រី គង់ អាំងឡេង នៅឡើយនោះទេ ៕