ក្រុមចោរ លួចម៉ូតូរាប់សិបគ្រឿងពីខេត្តបាត់ដំបង ទៅលក់នៅរាធានីភ្នំពេញ ត្រូវសមត្ថកិច្ចបង្រ្កាបបានទាំងសម្បុក!
សន្តិសុខសង្គម
155

ខេត្តបាត់ដំបង ៖ ក្រុមជនសង្ស័យចំនួន៣នាក់ ជាជាមុខសញ្ញាយ៉ាងសកម្ម លួចម៉ូតូរាប់សិបគ្រឿងពីខេត្តបាត់ដំបង ទៅលក់នៅរាធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោក វរសេ នីយ៍ឯក ពេជ្រ សារ៉ែន បើកការស្រាវជ្រាវបង្រ្កាបបានទាំងសម្បុក កាលពីវេលាម៉ោង ៩និង ៤០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅ ចំណុចភូមិព្រែក ព្រះស្ដេច សង្កា ត់ ព្រែកព្រះស្ដេច ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ។

ជនសង្ស័យទាំង០៣នាក់រួមមាន៖

១-ឈ្មោះ ហែម សុខខេត ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

២-ឈ្មោះ អ៊ុន បឿក ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅបន្ទប់ជួល សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

៣-ឈ្មោះ ហែម វណ្ណ: ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបន្ទប់ជួល សង្កាត់សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ៖ ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៥ចំនួន ០១ គ្រឿង ដែលជិះដឹកគ្នាទម្លាក់ធ្វើសកម្មភាព, ទូរសព្ទដៃម៉ាកNokia អិនចុចពិលចំនួន ០៤គ្រឿង, កូនសោរម៉ូតូចម្លងរួចចំនួន ៧កូនសោរ, ដង្កាប់ចំនួន ០១, ទូណឺវីសចំនួន ០២, ស្គុតកាត់លេខ៨ ចំនួន ០២, កាបូបដាក់ក្រវ៉ាត់ចង្កេះចំនួន ០២, ស្រោមដៃចំនួន ០១ , កូនសោរលេខ៨ ចំនួន ០១ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង១៨និង៤៥នាទីចំណុចក្រុមទី ០២ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាព (កាច់សោលួចយកម៉ូតូ) របស់ជនរងគ្រោះឈ្មោះ ស៊ាញ ម៉ាញ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិបែក ចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-3364 លេខតួ 5831929 ។ ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបន្ទាប់ពីទទួលបានពាក្យបណ្តឹង នេះសមត្ថកិច្ចបានស្រាវជ្រាវ រហូតកំណត់ បាននូវមុខសញ្ញានេះ និងឈានដល់ការឃាត់ខ្លួន បានតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភា ព ថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព(កាច់សោ លួចយកម៉ូតូ)នាពេលកន្លងទៅនៅក្នុងខេត្តបាត់ដំ បងប្រាកដមែន ពិសេសគឺក្រុងបាត់ដំបង និងស្រុកបាណន់ ដោយក្នុងរយៈពេលកន្ល ង ទៅបក្ខពួកខ្លួនធ្លាប់បានលួចកាច់ សោយកម៉ូតូមិនតិចជាង២០ គ្រឿង នោះទេ នៅក្រុងបាត់ដំបង និងស្រុកបាណន់ ហើយពេលលួចបានក្រុម នេះជិះម៉ូតូនោះដោយផ្ទាល់យកទៅភ្នំពេញ តែពេលទៅដល់ម្តុំផ្សារឧត្តុង្គ មានបក្ខពួកផ្សេងទៀតនៅ ចាំទទួល យក បន្តនៅទីនោះយកទៅភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនគរ បាលក្រុងកំ ពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំ នាញអនុវត្តតាមនីតិវិធីច្បាប់៕ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


Telegram