ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ធ្វើការចាប់ឃាត់ខ្លួន ពីបទ ទិញពេស្យាចារកុមារ នៅស្រុកកំរៀង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្រុមទី៣ ភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានឲ្យដឹងថា ករណីទិញពេស្យាចារកុមារនេះប្រព្រឹត្តដោយជនសង្ស័យឈ្មោះ សំរិទ្ធ សុំ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ ជាងផលិតលូ បង់ ព្រះភូមិស៊ីម៉ងត៍ បានរួមភេទជាមួយកុមារី អាយុ ១៣ឆ្នាំ នៅស្រុកកំរៀង ខេត្តបាត់ដំបង។ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២រសៀល កម្លាំងជំនាញបានធ្វើការសាកសួរលើជនសង្ស័យ បានឆ្លើយសារភាពថាកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៩យប់ ខ្លួននៅផ្ទះស្រាប់តែឃើញឈ្មោះ សុខ នៅ ភេទប្រុស អាយុ ៥៦ឆ្នាំ ឌុបក្មេងស្រីម្នាក់អាយុ ១៣ឆ្នាំ ទៅដល់ផ្ទះរបស់ខ្លួនរួចជិះម៉ូតូត្រឡប់ទៅវិញបាត់ ខ្លួននឹកស្មានថាឈ្មោះ នៅ បាននិយាយជាមួយក្មេងស្រីត្រូវរ៉ូវហើយ លុះដល់ម៉ោងកើតហេតុខាងលើខ្លួនបានសុំក្មេងស្រី ដេករួមភេទជាមួយបានសម្រេចចំនួន២លើក រួចឲ្យប្រាក់ទៅក្មេងស្រីនោះ ចំនួន ៤០០បាត (បួនរយបាត) រួចខ្លួនបានជូនត្រឡប់ទៅផ្ទះវិញ។
ករណីនេះ ដោយមានការអនុវត្តតាមបញ្ជាឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៣និង៥៣នាទី រសៀល និងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ អគ្គស្នងការដ្ឋាននគរជាតិ