ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ ជាជីតារបស់គេទៅហើយ បែរជាគំនិតស្មោកគ្រោក បានធ្វើសកម្មភាពចាប់រំលោភទៅលើចៅស្រីបង្កើតរបស់ខ្លួន ដែលមានអាយុទើបតែ៨ឆ្នាំ បានសម្រេចរហូតដល់០៦ដង ចុងក្រោយត្រូវបានកូនស្រីបង្កើត ដែលជាម្តាយរបស់ក្មេងស្រីរងគ្រោះ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន អនុវត្តតាមច្បាប់ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិរវាងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដើម្បីផ្តន្ទាទោសតាមច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាជីតារូបនេះ មានឈ្មោះ គុយ ថាន ភេទប្រុស អាយុ៣២ឆ្នាំ ។ ចំណែកចៅស្រីអាយុទើបតែ៨ឆ្នាំប៉ុណ្ណោះ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បើតាមការសាកសួររបស់សមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនបានចាប់រំលោភទៅលើចៅស្រី បានសម្រេច៣ដង តែមិនចាំថ្ងៃខែឆ្នាំនោះឡើយ ។ ក្រោយមកទៀត ឆ្នាំ២០១៨ ខ្លួនក៏បានចាប់រំលោភចៅស្រីបានសម្រេច ២ដងទៀត លុះដល់ឆ្នាំ២០២១ ក៏ចាប់រំលោភបានសម្រេច ០១ដងទៀត លើផ្ទះរបស់ខ្លួន ។
បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ជូនទៅកាន់តុលាការរួចរាល់ហើយ ដើម្បីអនុវត្តទោសតាមនីតិវិធីច្បាប់៕