រថយន្តកែច្នៃ (រ៉េវ) ទាំង ០២គ្រឿងពាក់ព័ន្ធនឹងបទល្មើលព្រៃឈើ ត្រូវបានដុតកម្ទេចចោល
រថយន្តកែច្នៃ (រ៉េវ) ទាំង ០២គ្រឿង ពាក់ព័ន្ធនឹងបទល្មើលព្រៃឈើ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោយមានការឯកភាពពីសមត្ថកិច្ចជំនាញ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ និងអាជ្ញាធរដែនដី ធ្វើការដុតកម្ទេចចោល ។
ការដុតកម្ទេចចោលរថយន្តទាំងនេះ គឺធ្វើឡើងកាលពីវេលាម៉ោង១និង៥៥នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតព្រៃជ្រៅក្នុងតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ៕ GRK News