ក្រុមចោរលួចម៉ូតូមួយសម្បុកទៀតហើយ ត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបបាន! ដោយមានមេក្លោងម្នាក់ជាអ្នកបង្រៀន រួចដឹកបក្ខពួកមកទម្លាក់ធ្វើសកម្មភាព..
សន្តិសុខសង្គម
214

ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន ៣នាក់ ត្រូវបានកម្លាំង ការិ យាល័យ នគរបា ល ព្រហ្មទណ្ឌ កម្រិត ស្រាល សហការ ជាមួយ កម្លាំង ការិ យាល័យ ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវចាប់ខ្លួនបានទាំងសម្បុក កាលពីវេលាម៉ោង ៩ និង៣៧នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅ ចំ ណុច ផ្លូវ លំ ក្នុង ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលចាប់ឃាត់ខ្លួនបាននេះ រួមមាន ៖

១-ឈ្មោះ កែវ សុខុម ហៅ ម៉ាប់ ភេទប្រុ ស អាយុ ២៦ ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ស្ថិតក្នុង ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ( ជា អ្នក ធ្វើ សកម្មភាព ) ។

២-ឈ្មោះ សុខ ផានិត ភេទប្រុស អា យុ ៤៧ ឆ្នាំ មានទីលំនៅ ភូមិ ចំការឫស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ ដំបង ខេត្តបាត់ដំបង (អតីតជាអ្នក សារព័ត៌មាន) ( ជា អ្នក ចូលរួមនិងផ្តើមគំនិត ) ។

៣-ឈ្មោះ គន្ធ វុទ្ធា ហៅ ធា ភេទប្រុ ស អាយុ ២៧ ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ស្ថិតក្នុង ភូមិ រំចេក ៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ( ជា អ្នក ចូលរួម ) ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖

- ដង្កាប់ ចំនួន ០៣

- កន្ត្រៃ សម្រាប់ កាត់ ចំនួ ន ០៣

- កូន កាំបិត ចំនួន ០១

- មួក សុវត្ថិភាព ពណ៌ ខ្មៅ ចំនួន ០១

- ស្លាកលេខ មានលេខ បាត់ដំបង 1AK-4724

- ទូរស័ព្ទ ដៃ ស៊េរី ចាស់ ចំនួន ០២ គ្រឿង

- សោសម្រាប់ ដោះ គ្រឿង ម៉ូតូ មួយ ចំនួន

- កូន សោ ម៉ូតូ ចំនួន ០១

- សោលេខ ៨ មានរាង អក្សរ អិល Lសម្រាប់ ធ្វើសកម្មភាព កាច់សោរ ម៉ូតូ ចំនួន ០១

- ដែក រាង សំប៉ែត ចុង ស្រួច ( ផ្លែ សម្រាប់ កាច់សោរ ម៉ូតូ ) ចំនួន ០១

- ម៉ូតូ ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ គ្មាន ស្លាក លេខ ចំនួន ០១ គ្រឿង (ជារបស់ជនរង គ្រោះ)

- ម៉ូតូ ម៉ាក ហុងដា PCX ពណ៌ ស ស៊េរីឆ្នាំ ២០ ១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BT-5020 ចំនួន ០១ គ្រឿង(មធ្យោបាយជិះធ្វើសកម្មភាព) ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សុខ ផានិត (អតីតជាអ្នក សារព័ត៌ មាន) និងមានទីលំនៅក្នុងសង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង គឺជាអ្នក បណ្តុះ ប ណ្តាល ជំនាញលួចកាច់ សោម៉ូតូ ដល់ក្មេងៗជាជនសង័្សយខាងលើ និងបានដឹកពួកគេទៅធ្វើសកម្ម ភាពលួចម៉ូតូ ។

ជាក់ស្តែងនៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០២និង២៨ នាទី រំលង អាធ្រាត្រឈា នចូលថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ ២០២១ ឈ្មោះ សុខ ផា និត នេះ បានជិះ ម៉ូតូ ដឹក ក្រុមរបស់ខ្លួន ទៅ ធ្វើ សកម្មភាព កាច់សោក ម៉ូតូ របស់ ជនរងគ្រោះ ឈ្មោះ ស៊ិន ឃុន ភេទស្រី អាយុ ៤៦ ឆ្នាំ រស់នៅ ចំណុច ភូមិ ធ្ង័រ ឃុំ ចែង មាន ជ័យ ស្រុក បា ណន់ ខេត្ត បាត់ ដំបង ក្នុងខណៈដែល ជនរងគ្រោះ បាន ចាក់ សោ ក ទុក នៅ ខាង ក្រោម ផ្ទះ ដែលម៉ូតូ នោះគឺ ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ ស្លាក លេខ បាត់ដំបង 1AK-4724។ នៅថ្ងៃដែល ធ្វើសកម្មភាពនេះដែរក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រាវ ជ្រាវ និងក្រសោបបានទាំងសម្បុក តែ ម្តង។

បច្ចុប្បន្នជនសង្ស័យទាំងនេះ រួមទាំងវត្ថុតាង ត្រូវបាន ការិយាល័យ ជំនាញ រៀបចំ កសាងសំណុំរឿង បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ តាមនីតិវិធីច្បាប់៕ 


Telegram