រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមមួយបានកើតឡើង ដោយបុរសជនជាតិចិនម្នាក់ បានធ្វើអត្តឃាតលោតទម្លាក់ខ្លួនពីលើអាគារខុនដូរមួយកន្លែងពីជាន់ទី២៩ ធ្លាក់ចុះមកក្រោម ស្លាប់យ៉ាងរន្ធត់ ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ និងធ្វើកោលស្យវិច័យហ៊ុព័ទ្ធទីតាំងកើតហេតុ កាលពីវេលាម៉ោងប្រមាណ ៧និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខុនដូរ មួយកន្លែង ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា សាកសពបុរសជនជាតិចិនខាងលើ ដែលលោតសម្លាប់ខ្លួននេះ គឺមិនមានពាក់អាវនោះទេ និងស្លៀកខោជើងខ្លី ពណ៌ស បានលោតពីលើជាន់អាគារខុនដូរជាន់ទី២៩ ទើលើស័ង្កសី រួចក៏បន្តធ្លាក់ចុះមកក្រោមទៀតតែម្តង។ ភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចទើប សមត្ថកិច្ចមូលដ្ឋាន សការជាមួយនគរបាលជំនាញកោសល្យវិច័យខណ្ឌ និងក្រុង ចុះមកធ្វើកោសល្យវិច័យទៅលើសាកសព ។ តែមុននឹងពិនិត្យ សមត្ថកិច្ចធ្វើតេស្តរហ័សទៅលើសាកសពរកជំងឺកូវីដ១៩សិន លទ្ធផលគឺអវិជ្ជមាន ទើបសមត្ថកិច្ចហ៊ុព័ទ្ធទីតាំងកើតហេតុ និងដឹកសពជនរងគ្រោះទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើកោសល្យវិច័យ និងចាត់ចែងធ្វើបុណ្យតាមប្រពៃណី
ពាក់ព័ន្ធករណីខាងលើ អង្គភាពTVFB បានសាកសួរទៅកាន់លោកអធិការខណ្ឌ៧មករា តាមរយៈទូរសព្ទ ដើម្បីចង់ដឹងនូវរឿងរ៉ាវលម្អិត តែត្រូវបានលោកអធិការខណ្ឌ៧មករា ទទួលទូរសព្ទ តែមានប្រសាសន៍យ៉ាងខ្លីថា កំពុងជាប់រវល់ ៕ អ៊ុ ស្រស់