រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ស្លាប់ នៅក្បែរខុនដូរមួយកន្លែង កាលពីវេលាម៉ោង ៣និង ៣០នាទី រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេបានឃើញបុរសម្នាក់ ដែលគេស្គាល់ថាជាជនជាតិចិន បានដើរឡើងលើអាគារខុនដូរខាងលើ លុះដល់ជាន់ទី៥ ស្រាប់តែលោតសម្លាប់ខ្លួនចុះមកខាងក្រោម ស្លាប់យ៉ាងរន្ធត់បែបនេះតែម្តង។
បន្ទាប់ពីកើតហេតុភ្លាមៗ មានប្រជាពលរដ្ឋបានចោមរោមមើល និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកធ្វើការពិនិត្យ។
ភ្លាមនោះសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកដល់ ធ្វើការហ៊ុព័ទ្ធទីតាំងកើតហេតុ ដើម្បីរង់ចាំគ្រូពេទ្យមកធ្វើសំណាកជាមុនសិន រួចហើយក៏ធ្វើកោសល្យវិច័យទៅលើសាកសព ថាតើពិតជាការធ្វើអត្តឃាតខ្លួនឯង ឬក៏យ៉ាងណា?
ប៉ុន្តែទោះបីជាយ៉ាងណា សាកសពជនរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕មេសា