ភ្នំពេញ ៖ ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចដល់ទៅ២ខណ្ឌ ឆោឡោ ខណៈយុវជនម្នាក់ ត្រូវបានអ្នកដំណើរដេញតាមពីក្រោយ ស្រែកចោរៗ តាំងពី ខណ្ឌ សែន សុខ រហូត ដល់ខណ្ឌ ពោធិ៍ សែន ជ័យ ទើបដេញបុកដួលម៉ូតូ ស្រាប់តែយុវជនទាំង២នាក់នោះអះអាងថា ខ្លួនត្រូវបានគេដេញតាមវាយដែរ ពួកគេមិនដឹងអីនោះទេ តែគ្មាននរណាស្តាប់នោះឡើយ កាលពីវេលា ម៉ោង ៨ និង ៤០នាទី យប់ ថ្ងៃ ទី ១៧ ខែ មីនា ឆ្នាំ ២០២១ នៅ តាម បណ្តោយ ផ្លូវ ២០០៤ ក្នុង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទោះយ៉ាងណា លោកសេព្វប៉ុស្ត៍នគរបាលអូរបែកក្អម បានបញ្ជាក់នៅថ្ងៃ១៨ ខែមីនា នេះថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានបញ្ជូនទៅអធិការប៉ូលិសខណ្ឌសែនសុខ ហើយកំពុងកសាងសំនុំរឿងផងដែរ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា មានគេ ជិះ ម៉ូតូ ប្រដេញ គ្នា តាមម៉ូតូម៉ាក ហុងដា ឌ្រី ម ស៊េ រី ឆ្នាំ ២០២០ ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 1IF-3126 ដែលជិះដោយយុវជន២នាក់ ហើយស្រែក ចោរ ៗ ទើប នាំ គ្នា ឃាត់ វាយ ម្នាក់ មួយ ដៃ ម្នាក់មួយជើងទៅពួកគេទាំង២នាក់ទ្រោមខ្លួនតែម្តង។
ពេលឃាត់បានហើយនោះ ក៏មានសមត្ថកិច្ចមកដល់ធ្វើការសាកសួរ ទើបដឹងថា យុវជន២នាក់នេះ ជិះម៉ូតូពី កើត ទៅ លិច លុះ បើកមកដល់មុខហាងលក់ រថយន្តកូរ៉េក្នុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក៏មានយុវជនមួយក្រុមបានដេញវាយពួកគេ នឹង ស្រែកចោរៗ ទើបពួកគេ ភ័យជិះ ម៉ូតូគេចពីកន្លែងកើតហេតុ តាម បណ្តោយ ផ្លូវ ២០០៤ដល់មុខ ព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ ក៏ដួលម៉ូតូហើយមានគេស្រែកចោរៗ ផ្អើលប្រជាពលរដ្ឋនាំគ្នាវាយ ។ចំណែកអ្នកដេញនោះរត់បាត់។
ក្រោយកើតហេតុ សមត្ថកិច្ច ប៉ុស្តិ៍កាកាបទី១បាននាំ ខ្លួនជនសង្ស័យខាងលើ យកទៅទីតាំងកន្លែងកើតហេតុវិញ ដោយនគរបាល ប៉ុស្តិ៍អូបែកក្អម ជាអ្នកសាកសួរនិងចាត់ការតាមច្បាប់បន្តទៀត។