ទុស្សេខ្សែភ្លើង ឆេះផ្ទះអស់២ខ្នងអស់ទាំងស្រុង និងរោលជញ្ជាំងមួយខ្នង នៅស្រុកត្បូងឃ្មុំ
សន្តិសុខសង្គម
344

ខេត្ត ត្បូងឃ្មុំ ៖ ផ្ទះប្រជាពលរដ្ឋ២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង ១២ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅភូមិទួលពន្លៃ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលឆាបឆេះនេះ មានឈ្មោះម៉ាន ម៉ាត់ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិចាម នៅភូមិទួលពន្លៃ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ , ផ្ទះខ្ពស់សង់ពីឈើប្រក់ក្បឿង ទំហំ ៧×៩ មែត្រ ២ខ្នង ត្រូវអគ្គិភ័យឆាបឆេះ ផ្ទះទាំងស្រុង ,ស្រូវ ៥០ បេ,ប្រាក់ដុល្លារ ៦០០០ ដុល្លារ ,ប្រាក់រៀលចំនួន ០២ លានរៀល,សម្លៀកបំពាក់មួយចំនួន និងឯកសារផ្សេងៗ ។

ខណៈម្ចាស់ផ្ទះម្នាក់ទៀតឈ្មោះ ហ៊ីម សះ ភេទ ស្រី អាយុ ៥៧ ឆ្នាំ ជនជាតិចាម នៅភូមិទួលពន្លៃ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផ្ទះខ្ពស់សង់ពីឈើប្រក់សង្កសីទំហំ ៦×៧ មែត្រ ឆេះជញ្ជាំងរោលសរសរមួយចំហៀង ។

ក្នុងនោះដែរ សមត្ថកិច្ចបានប្រើទឹកអស់២រថយន្ត ជួយពន្លត់និងទប់ស្កាត់មិនឲ្យឆេះឆ្លងទៅផ្ទះផ្សេងៗ ដែលសង់នៅក្បែៗគ្នា ជុំវិញក្នុងភូមិបានទាន់ពេល ។

លោក ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកំលាំងចុះអន្តរាគមន៍ជាបន្ទាន់ផងដែរ និងបានឧបត្ថម្ភប្រាក់ចំនួន ៣០០ ដុល្លារ ដោយផ្ទះជនរងគ្រោះទាំង២ចំនួន ២០០ ដុល្លារ ក្នុងផ្ទះមួយទៀត ១០០ ដុល្លារ ព្រមទាំងឧបត្ថម្ភដល់កងកម្លាំងសមត្ថកិច្ចជួយពន្លត់ចំនួន ១០០ ដុល្លារ ។ រីឯមូលហេតុនៃការឆាបឆេះនេះគឺ បណ្តាល មក ពី ទុស្សេខ្សែភ្លើង ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram