ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ មួយខ្នង ស្មេីរនឹង ៤បន្ទប់អស់ទាំងស្រុង នៅសង្កាត់បឹងទំពុនទី១
សន្តិសុខសង្គម
270

រាជធានីភ្នំេពញ ៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវ៣BT ក្រុមទី២ ភូមិចំរេីនផលទី១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញអស់ទាំងស្រុងផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ផ្ទះម្ចាស់ឈ្មោះ គួយ ផេង ភេទស្រី អាយុ ៦៧ឆ្នាំ ជាម្ចាស់ផ្ទះ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ផ្ទះថ្មបេតុង ដែលមានទំហំ ១២.៥ម៉ែត្រ គុណ ១៧ម៉ែត្រ ឆេះបន្ទប់ចំនួន ៤ អស់ទាំងស្រុង នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើ ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ៤និង១៥នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១៕


Telegram