អ្នកភូមិនាំគ្នាជួយជញ្ជូនអីវ៉ាន់ចេញពីផ្ទះមួយកន្លែង ដែលកំពុងត្រូវអគ្គិភ័យឆាបឆេះ ហ៊ុយទ្រលោម
សន្តិសុខសង្គម
218

ខេត្តកំពង់ចាម ៖ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាជួយជញ្ជូនអីវ៉ាន់ចេញពីផ្ទះមួយកន្លែង ដែលកំពុងត្រូវបានអគ្គិភ័យឆាបឆេះ ហ៊ុយទ្រលោម និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ច កាលពីវេលាម៉ោង៥និង២០នាទី ល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញអធិការដ្ឋានក្រុងកំពង់ចាម សហការជាកម្លាំងអគ្គីភ័យនៃអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងជំនាញការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានរថយន្តពន្លត់អគ្គិភ័យចំនួន ០៤ គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ លាវ ស្រាង ភេទ ស្រី អាយុ ៧០ ឆ្នាំ មុខរបរ លក់ដូរចានឆ្នាំង នៅភូមិសង្កាត់ខាងលើ បានឆេះខូចខាតផ្ទះទំហំ ៨ ម៉ត្រ × ១២ ម៉ែត្រ ( ឆេះអស់សំភារ:ផ្សេងៗមួយចំនួន ) ដែលជាផ្ទះសង់អំពីឈើនៅផ្នែកខាងក្រោយ និងសង់អំពីស៊ីម៉ង់ត៍នៅផ្នែកខាងមុខ ។

ចំណែកមូលហេតុ នៅពុំទាន់ដឹង ពិត ប្រាកដនៅឡើយទេ និង កំពុងធ្វើការស្រាវជ្រាវ បន្ត តែមិនបណ្តាលអោយឆេះរាលដាល និងប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ និងរលត់ទៅវិញនៅវេលាម៉ោង ៥និង៥៦នាទី ថ្ងៃដដែល ដោយប្រើឡានទឹកបាញ់ពន្លត់៤គ្រឿង បាញ់ទឹកអស់៤ឡាន ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ


Telegram