ស្មានមិនដល់.. ឃើញស្ត្រីវ័យចំណាស់ម្នាក់អង្គុយមឹះៗ ការពិតអង្គុយលក់គ្រឿងញៀន
រតនគិរី៖ ជនសង្ស័យជាស្ត្រីម្នាក់ កំពុងតែអង្គុយ ត្រូវបានកម្លាំងកងរាជធអាវុធហត្ថក្រុងបានលុង ដឹកនាំដោយលោក វរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តរតនគិរី ធ្វើការឆែកឆេរ រកឃើញថ្នាំញៀន និងវត្ថុតាងមួយចំនួនទៀត កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ពេលនេះកម្លាំងជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់បន្តទៀត៕