ខេត្តកណ្តាល ៖ ដោយមានការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលតាខ្មៅសហការជាមួយផ្នែកជំនាញបានបង្រ្កាបមុខសញ្ញាចែកចាយ ថ្នាំញៀនដុះស្លែមួយក្រុមបានយ៉ាងយោគជ័យ ។នេះបើយោងតាមផេកផ្លូវការលោកអធិការនគរបាលក្រុងតាខ្មៅបានបង្ហោះ។
សូមបញ្ជាក់ថាកាលពីយប់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១វេលាម៉ោង២០និង២៥នាទីនៅចំណុចបន្ទប់ជួលលេខ៨ជាន់ទី២ភូមិព្រែកសំរោង០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យចំនួន០២នាក់១-ឈ្មោះសាន.វណ្ណី ហៅអំបិលភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ( ឃាត់ខ្លួន )
២.ឈ្មោះជយ័.វិរ:ពង្សភេទប្រុស១៧ឆ្នាំអ្នកទាំងពីររស់នៅបន្ទប់ជួលលេខ៨ជាន់ទី២ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)ជាមួយនោះសមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅក្រាសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់ធំ
- ម៉ូតូ ហុងដា Scoopy ពណ៍ក្រហម កណ្តាល 1N: 4250
សមត្ថកិច្ចបញ្ជាក់ទៀតថាមុនពេលកើតហេតុកំលាំងប៉ុស្តិ៍បានដើរល្បាតដល់ចំណុចផ្ទះជួលក្រោយរោងចក្រគីមសេងភូមិព្រែកសំរោង៣សង្កាត់តាខ្មៅពេលនោះបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ប្រាប់នៅក្នុងម៉ូតូស្គុបពីរពណ៏ក្រហមអ្នកជួញដូរហើយពេលនោះកំលាំងប៉ុស្ដិ៍តាខ្មៅបានជួបជាមួយអ្នកមើលផ្ទះជួលរួចក៏បានហៅម្ចាស់ម៉ូតូចុះមកដើម្បីចាក់កែបធ្វើកាឆែកឆេរក៏បានរកឃើញនូវម្សៅសថ្លាសង្ស័យថាសាធាតុញៀនចំនួនបីកញ្ចប់ធំនៅក្រោមកែបម៉ូតូស្គុបពីរពណ៏ក្រហមរួចហើយបានធ្វើឃាត់ជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅអធិការនគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់៕