រាជធានីភ្នំពេញ ៖ បុរស ម្នាក់ ត្រូវ បាន សមត្ថកិច្ច នគរបាល ឃាត់ខ្លួន តាម ដីកា បញ្ជា ឲ្យ ចូលខ្លួន ខ្លួន លេខ ១៨៥ អ . យ . ថ ចុះ ថ្ងៃ ទី ០៧ ខែកក្កដា ឆ្នាំ ២០២១ របស់ លោកស្រី សុង ឆ វ័ ន្ត ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង រាជ ធ នី ភ្នំពេញ ពី បទ ឆបោក , ប្រើប្រាស់ ដោយ ខុសច្បាប់ នូវ សំលៀក បំពាក់ ជា អាទិ៍ សម្រាប់ អាជ្ញាធរ សាធារណៈ និង ក្លែងបន្លំ ឯកសារ សាធារណៈ ប្រព្រឹត្ត នៅ រាជធានី ភ្នំពេញ អំឡុង ខែកញ្ញា ឆ្នាំ ២០២០ និង អំឡុង ខែមិថុនា ឆ្នាំ ២០២១ ។
ជនជាប់ចោទឈ្មោះ នាង ណុ យ ហៅ ម៉ា ប់ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅ ភូមិ ខ្វិត សង្កាត់ សាក់ សំពៅ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន នៅ ថ្ងៃ ទី ១៦ ខែកក្កដា ឆ្នាំ ២០២១ វេលា ម៉ោង ១២ និង ៣០ នាទី ត្រង់ ចំណុច ភូមិ វិហារ សួគ៌ ឃុំ វិហារ សួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ។
ករណី នេះ កម្លាំង ជំនាញ នៃ អធិការដ្ឋាន នគរបាល ខណ្ឌដង្កោ កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ ដើម្បី អនុវត្ត តាម នីតិវិធី ៕