រាជធានីភ្នំពេញ ៖ បើកឆាកប្រយុទ្ធគ្នា មានចំនួនពីរក្រុម របស់យុវជនទាំងស្រីទាំងប្រុសដែល ស្រវឹងស្រាក្រឡុកនោះ ។ មួយក្រុមមានគ្នាប្រហែលជា ១០ នាក់, មួយក្រុមទៀតមានគ្នាជាង ១០នាក់ បានធ្វើសកម្មភាពលោតមកធ្លាក់ ប្រតប់ ប្រតាយ វៃ៉គ្នាផ្អើលមុខហាងលក់ស្រាក្រឡុក នៅ ចំណុច ផ្លូវជាតិ លេខ ៤ ស្ថិត ក្នុងភូមិ ជ ម្ជូ វ័ន ១ សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ សែន ជ័យ រាជធានី ភ្នំពេញ ។
ហេតុការណ៍ដែលមើលទៅមិនសមភ្នែកច្រមុះប្រជាពលរដ្ឋ គឺកើតឡើងនៅវេលាម៉ោង៤ និង ៣០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ។ ករណីនេះអាចមានក្រុមទាំងសង្ខាង រងរបួសមួយចំនួនផងដែរ ប៉ុន្តែពួកគេបានបែកផ្លូវគ្នារៀងៗខ្លួន ហើយគេក៏ពុំទាន់ដឹងថាតើ, សមត្ថកិច្ចនិងអាជ្ញាធរនៅទីនោះមានវិធានការទៅបង្ក្រាបឬឃាត់ខ្លួនក្រុមជនបង្ក ក៏ដូចជាការហាមឃាត់នូវការប្រមូលផ្ដុំគ្នាមានមនុស្សច្រើន ជួបជុំផឹកស្រាក្រឡុកយ៉ាងអនាធិបតេយ្យបែបនេះដែរឬយ៉ាងណានោះទេ! ។
សូមបញ្ជាក់ថា, ការបង្កជម្លោះដែលមានក្រុមយុវជនទាំងហ្វូង បើកឆាកប្រយុទ្ធគ្នា សុទ្ធតែស្រវឹងស្រាក្រឡុកទាំងស្រីទាំងប្រុសនោះ មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋនៅទីនោះ ក៏ដូចជាអ្នកបានធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៤ ម្នាក់ៗលាន់មាត់គ្រប់គ្នា រួចឆ្ងល់ថា, មិនដឹងជាកូនចៅអ្នកណានោះទេ ហេតុអី្វខ្លួននៅក្មេងៗជាទំពាំងស្នងឬស្សី បែរជាប្រមូលផ្ដុំគ្នាមកផឹកគ្រឿងស្រវឹងរហូតដល់ម៉ោង៤ភ្លឺ ហើយបើកឆាកប្រយុទ្ធគ្នាយ៉ាងអាណាធិបតេយ្យ បាត់បង់នូវសេចក្តីថ្លៃថ្នូរនិងសីលធម៌ក្នុងសង្គមយ៉ាងធ្ងន់ធ្ងរបំផុត។
បញ្ហាទាំងអស់នេះគួរតែអាជ្ញាធរភូមិសង្កាត់ខណ្ឌក្នុងមូលដ្ឋានមានវិធានការរឹតបន្តឹងចំពោះទីតាំងបើកលក់ស្រាក្រឡុកដែលប្រមូលផ្ដុំមនុស្សដ៏ច្រើនកកកុញ និងបង្កើតឲ្យមានការវាយតប់គ្នាយ៉ាងអាណាធិបតេយ្យ ខណះ មើលទៅមិនសមភ្នែកច្រមុះរបស់ប្រជាពលរដ្ឋ ជាពិសេសបំពានទៅនឹងការរឹតបន្តឹងរបស់អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាក្រសួងសុខាភិបាល ចំពោះវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ដ៏កាចសាហាវមួយនេះ៕