សមត្ថកិច្ចឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាច្រើននាក់ ក្នុងផ្ទះសំណាក់ LS រកឃើញគ្រឿងញៀន ៤កញ្ចប់ធំ និង២៤តូច
សន្តិសុខសង្គម
270

រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដោយនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានធ្វើការចុះបង្រ្កាបគ្រឿងញៀន ក់ក្នុងបន្ទប់ផ្ទះសំណាក់ LS ឃាត់មនុស្សជាច្រើននាក់ រកឃើញម្សៅក្រាមសថ្លា៤កញ្ចប់ធំ និង២៤តូច ។

ការបង្ក្រាបនេះធ្វើឡើងនៅម៉ោង៨យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកអធិការរងទទួលផែនគ្រឿងញៀន ម៉ៅ ចាន់ថុន បានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបនេះ សមត្ថកិច្ចបានបើកការស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ តាមរកជាយូរមកហើយ ទើបថ្ងៃនេះ ក្តាប់បានដឹងថាជនសង្ស័យបានចូលទៅក្នុងផ្ទះសំណាក់ LS ទើបកម្លាំងរបស់លោក ក្រោមការដោយនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចុះធ្វើការឆែកឆេរតែម្តង ។

ប្រភពដដែលបន្តថា ក្នុងនោះសមត្ថកិច្ចបានរកឃើញ ម្សៅក្រាមសថ្លាចំនួន ៤ កញ្ចប់ធំ និង ២៧ កញ្ចប់តូច និងឃាត់បានខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ ដែលចូលរួមក្នុងការធ្វើសកម្មភាពជួញដូរគ្រឿងញៀន និងសែបគ្រឿងញៀន។

បើតាមការបញ្ចាក់របស់លោកអធិការរងទទួលផែនគ្រឿងញៀន បានឲ្យទៀតថា មេខ្លោងគ្រឿងញៀនដែលឃាត់ខ្លួនបាន ក្នុងចំណោមបក្ខពួកនេះ មានឈ្មោះថា សេង ចន្ទ័ដារ៉ា អាយុ ៣៦ ឆ្នាំ ដោយសមត្ថកិច្ចបានឆែកគ្រប់បន្ទប់ និងឃាត់បានអ្នកប្រើប្រាស់គ្រឿងញៀនជាច្រើននាក់ បញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្តទៀត ៕


Telegram