ប៉ូលិសក្រុងភ្នំពេញ ឆ្មក់បង្ក្រាបក្នុងខុនដូរមួយកន្លែងជាន់ទី៦ ឃាត់ខ្លួនបានមនុស្សប្រុសស្រីជិត៩០នាក់ឯណោះ
សន្តិសុខសង្គម
291

រាជធានីភ្នំពេញ ៖ កម្លាំង សមត្ថកិច្ចចម្រុះ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ធ្វើការឆ្មក់បង្ក្រាបក្លឹបកម្សាន្ត ដែលលួចលាក់បើកដំណើរការក្នុងខុនដូរមួយកន្លែង ដោយឃាត់ខ្លួនបានមនុស្សប្រុសស្រី ជិត៩០នាក់ឯណោះ កាលពីវេលាម៉ោង ១២ និង ១៥ នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១៩ ខែកក្កដា ឆ្នាំ ២០២១ តាមបណ្តោយផ្លូវ៥៥ កែងនឹងផ្លូវ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់មកកាន់TVFB ឲ្យដឹងថា ការចុះបង្ក្រាបនេះគឺធ្វើ ឡើង ដោយ មានការដឹកនាំកម្លាំង ដោយ លោក ឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលដឹកនាំកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅកាត់ ( SDU ) និងមានការចូលរួមពីសំណាក់កម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល និងកម្លាំងការិយាល័យអន្តោប្រវេសន៍ផងដែរ ។

សមត្ថកិច្ចដែលចូលរួមក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា ការបង្ក្រាបនេះ គឺឆ្មក់បង្ក្រាបជាក់ស្តែង នៅខុនដូរកំពស់១២ ជាន់ ពោលគឺនៅជាន់ ទី ៦ដែលបានលួចលាក់ បើកក្លឹបកម្សាន្ត ដោយសមត្ថកិច្ច បានរកឃើញបន្ទប់ធំៗ ចំនួន៣បន្ទប់ និង មាន ជនបរទេសប្រុសស្រីជាច្រើននាក់។

សមត្ថកិច្ចបន្ថែមទៀតថា ប្រើពេលបង្ក្រាប អស់ ជាង ៣ ម៉ោង កម្លាំងសមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួន ជនបរទេស ប្រុស ស្រី សរុប ៨៧ នាក់ ស្រី ចំនួន ៣៤ នាក់ បញ្ជូន តាម រថយន្តក្រុងទៅ កាន់ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕


Telegram