មួយភ្លែត បុកគ្នា២ករណីនៅលើបេតុងផ្លូវ៥០ម៉ែត្រ ដោយសារតែបើកបរមិនមានការប្រុងប្រយ័ត្ន.....
សន្តិសុខសង្គម
150

រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍២ ករណីផ្ទួនគ្នានៅលើផ្លូវបេតុ៥០ម៉ែត្រ ដោយសារតែបើកបរមិនមានការប្រុងប្រយ័ត្ន តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួស ដល់អាយុជីវិតគ្រាន់តែរងការខូចខាតសម្ភារៈ ហេតុការណ៍នេះដែលកើតឡើងនៅត្រង់ចំណុចផ្លូវបេតុង ៥០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីវេលា១២ និង៤៥ នាទីថ្ងៃត្រង់ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ក្រុមការងារ TVFB បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ទី១ គឺដោយសារតែបុរសម្នាក់បើកម៉ូតូប្រញាប់ទៅធ្វើការបំពានភ្លើងស្តុបសញ្ញាចរាចរណ៍ ទើបទៅបុកយ៉ាងពេញទំហឹងចំផ្នែកខាងមុខនៃរថយន្តឡិចស៊ីស បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យមានអ្នករងរបួសទ្បើយ។ ហេតុការណ៍នេះដែលស្ថិតនៅត្រង់ចំណុចភ្លើងស្តុបឬស្សីសាញ់ ចំផ្លូវបំបែកជា៤ បេតុ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្តទៀតថា ចំណែកឯករណីទី២ រវាងរថយន្តកូរ៉េ គេចនិងរថយន្តស្ទូចបង្គោលភ្លើងបណ្ដាលឲ្យមក គៀជាចំហៀងនៃរថយន្តម៉ាកFord ចំផ្នែកខាងឆ្វេងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នកណាម្នាក់រងរបួសទ្បើយ ដោយស្ថិតនៅលើផ្លូវ៥០ម៉ែត្រ ជិតនិងទីតាំងកើតហេតុខាងលើ ។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានធ្វើការវាស់វែងយក រថយន្តនិងម៉ូតូ ទាំងអស់ដាក់អែបកៀនសិន នឹងឲ្យភាគីទាំងអស់ចចារគ្នាមួយជំហ៊ានចរចាគ្នាដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុ ៕ មេសា


Telegram