ដើមដំឡូងមីត្រូវបានឈ្មួញនាំចូលពីប្រទេសថៃមកលក់តាមបន្ទាត់ព្រំដែនអោយកសិករទិញយកទៅដាំ
សន្តិសុខសង្គម
140

បន្ទាយមានជ័យ ៖ ដើមដំឡូងមីត្រូវបានឈ្មួញនាំចូលពីប្រទេសថៃមកលក់តាមបន្ទាត់ព្រំដែនអោយកសិករទិញយកទៅដាំស្ថិតភូមិ.ឃុំអូរបីជាន់ស្រុកអូរជ្រៅ។

ឈ្មួញដែលលក់ដើមដំឡូងមីបានប្រាប់ថា៖ដើមដំឡូងមីដែលលក់ត្រូវបានទិញនាំចូលពីថៃមកលក់ដែលជាប្រភេទដើមដំឡូងមី៨១និង៨៩ដែលកសិករខ្មែរពេញនិយមទិញយកទៅដាំដែលភាគច្រើនគឺកសិករនៅតាមបណ្តាខេត្តភាគខាងកើត។

ដើមដំឡូងមីដែលលក់១ថ្ងៃលក់បានពី៥ពាន់ទៅ១ម៉ឺនបាច់ក្នុង១បាច់តំលៃ២៨ទៅ៣០បាតដែលមានអ្នកទិញដើមដំឡូងមីថៃនាំចូលមកលក់ប្រមាណជាង១០កន្លែង។

នៅពេលឈ្មួញនាំដើមដំឡូងមីថៃលក់តាមបន្ទាត់ព្រំដែនឃើញប្រជាពលរដ្ឋមានការការងារធ្វើដោយស៊ីឈ្នួលចងដើមដំឡូងមីជាបាច់ក្នុង១បាច់ចំនួន១៥ដើមតំលៃ១០០រៀលក្នុង១នាក់១ថ្ងៃអាចរកលុយបាន៤ម៉ឺនទៅ៥ម៉ឺនរៀលអាចថាប្រសើរជាងលូចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់។

អ្នកដែលទិញដើមដំឡូងមីថៃទៅដាំបានបញ្ជាក់ថា៖មូលហេតុដែលប្រជាកសិករពេញនិយមទិញដើមដំឡូងមីថៃទៅដាំជាប្រភេទដើមដំឡូងមី៨១និង៨៩ដែលដាំទទួលបានផលហើយដាំមិនសូវខូច៕ដោយ៖ចិន្ត្រា


Telegram