មន្ត្រីជំនាញបានរឹបអូសកម្ទេចមីខូចគុណភាពដែលឈ្មួញនាំចូលពីថៃចំនួន៨៩ការ៉ុងទម្ងន់ជាង២តោន
សន្តិសុខសង្គម
388

បន្ទាយមានជ័យ ៖ មន្ត្រីជំនាញបានរឹបអូសកម្ទេចមីខូចគុណភាពដែលឈ្មួញនាំចូលពីថៃចំនួន៨៩ការ៉ុងទម្ងន់ជាង២តោនកាលពីថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២១ស្ថិតភូមិ.ឃុំគោករមៀត ស្រុកថ្មពួក។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំសាខាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជាការណែនាំពីអគ្គយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ហើយមន្ត្រីជំនាញបានធ្វើការស្រាវជ្រាវសង្ស័យរថយន្តដឹកទំនិញចូលពីប្រទេសថៃតាមច្រកបឹងត្រកួនដាក់ផ្ទេរនៅចម្ងាយពីច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនប្រមាណជិត១គីឡូម៉ែត្រ។

លោកបានបញ្ជាក់ថា៖នៅពេលដែលមន្ត្រី ក.ប.ប សាខាខេត្តបន្ទាយមានជ័យ ពិនិត្យរកឃើញមានទំនិញជាប្រភេទកម្ទេចមី ដែលជាកាកសំណល់មីកញ្ចប់ដែលខូចគុណភាពឈ្មួញនាំចូលពីប្រទេសថៃដែលត្រូវបានរឹបអូសមានចំនួន៨៩ការ៉ុង ស្មើនឹង១៤២.៤០០កញ្ចប់តូចមានទម្ងន់ស្មើ២.២២៥គីឡូក្រាម។

លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា៖ក្រោយពេលដកហូតកម្ទេចមីទម្ងន់ជាង២តោនដែលឈ្មួញដឹកតាមរថយន្តនាំចូលពីប្រទេសថៃតាមច្រកបឹងត្រកួនហើយមន្ត្រីជំនាញបានធ្វើកិច្ចសន្យាម្ចាស់ទំនិញអោយបញ្ឈប់សកម្មភាពទំនិញដែលខូចគុណភាពបន្តទៀត ដែលធ្វើប៉ៈពាល់សុខភាពអ្នកទិញទៅបរិភោគ៕ដោយ៖ចិន្ត្រា


Telegram