ប៉ូលិសចាប់ខ្លួនតាចាស់ម្នាក់ ក្រោយព្យាយាម.ចា.ប់.រំ.លោ.ភ.ទៅលើ.ក្មេ.ង.អាយុ៩ឆ្នាំ
សន្តិសុខសង្គម
167

ខេត្តកោះកុង ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ មានវ័យ៥៩ឆ្នាំទៅហើយ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ធ្វើការចាប់ឃាត់ខ្លួន ក្រោយព្យាយាមរំលោភទៅលើក្មេងស្រីដែលមានអាយុទើបតែ៩ឆ្នាំ ។

ការចាប់ខ្លួននេះបានធ្វើឡើងនៅម៉ោង៣ និង១០នាទីល្ងាច ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

មន្រ្តីនគរបាលស្រុកមណ្ឌលសីមា បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ ផេង ឃុនឆាយ ភេទប្រុស អាយុ៥៩ឆ្នាំ ស្នាក់នៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្មេងរងគ្រោះឈ្មោះអាយុ៩ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅឲ្យការិយាល័យជួញដូរមនុស្យ និងអនិតិជនចាត់ការបន្ត ៕


Telegram