ខេត្តបន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យ៥នាក់ដែលជួញដូរនិងប្រើប្រាស់គ្រឿងញៀន៥ថង់ស្មើទម្ងន់១០៧.០៤ក្រាមត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានអោយដឹងថា៖ជនសង្ស័យ៥នាក់ មាន១.ឈ្មោះ ពៅ កំពត ហៅប៊ូ ភេទប្រុសអាយុ១៩ឆ្នាំ ២.ឈ្មោះ ទូច ពេជ្រ ភេទប្រុសអាយុ២៥ឆ្នាំ ៣.ឈ្មោះ ហឿយ សេងហាក់ ភេទប្រុសអាយុ១៥ឆ្នាំ ៤.ឈ្មោះ ថន នឿយ ហៅហាន ភេទប្រុសអាយុ៣៤ឆ្នាំ ៥.ឈ្មោះ ថន អ៊ុនតាក់ ភេទប្រុសអាយុ២៨ឆ្នាំជនសង្ស័យរស់នៅភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញានិងចុះបង្ក្រាបឃាត់ជនសង្ស័យទាំង៥នាក់និងរឹបអូសវត្ថុតាងគ្រឿងញៀនម្ស៉ៅក្រាមសថ្លាប្រភេទមេតំហ្វេតាមីនហៅខេទឹកកកចំនួន៥ថង់ស្មើទម្ងន់១០៧.០៤ក្រាម និងប្រាក់រៀលចំនួន១២ម៉ឺនរៀលកាលពីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២១នៅចំណុចភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។
លោកវរៈសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៥នាក់និងវត្ថុតាងគ្រឿងញៀនត្រូវបាននាំមកសាកសួរតាមចម្លើយសារភាពគ្រឿងញៀនយកពីឈ្មួញធំម្នាក់ ទិញមកលក់ចែកចាយត្រូវសមត្តកិច្ចចាប់ខ្លួនក្រោយសាកសួរហើយកម្លាំងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនបន្តឈ្មួញធំដែលជួញដូរគ្រឿងញៀនចាត់ការតាមច្បាប់៕ដោយ៖ចិន្ត្រា