សមត្ថកិច្ចនិងអ្នកជិតខាង តាមរក.ក្មេ.ង.ដែលបាត់ខ្លួនទាំងយប់ទាំងថ្ងៃ ចុងក្រោយឃើញក្នុងស្រះទឹកបឹងត្រកួនដោយមានស្នាម.វា.យ.ជាច្រើនកន្លែង មុននឹង.ស្លា.ប់. ខណៈត្រូវគេឃើញលើកចុងក្រោយជាមួយ.ក្មេ.ង.ប្រុសម្នាក់
សន្តិសុខសង្គម
360

ខេតត្បូងឃ្មុំ ៖ យោងតាមផេក ផ្លូវការរបស់ អង្គភាពការពារកុមារ (CPU) ដែលបង្ហោះនៅវេលាម៉ោង ៨ និង៣៦នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា សាកសពកុមារាអាយុ ៥ឆ្នាំ ដែលបានបាត់ខ្លួន ត្រូវបានរកឃើញនៅខេត្តត្បូងឃ្មំ ខណៈកុមារាអាយុ ១៥ឆ្នាំម្នាក់ ទៀតត្រូវបានឃាត់ខ្លួន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង១និង៣០នាទី ឪពុករបស់កុមារាអាយុ៥ឆ្នាំ បានរាយការណ៍ជូនសមត្ថកិច្ចស្រុកអូររាំង, ខេត្តត្បូងឃ្មំ អំពីការបាត់ខ្លួនរបស់កូន។ កម្លាំងសមត្ថកិច្ច និងអ្នកជិតខាងបានចាប់ផ្តើមស្វែងរកខ្លួនកុមារារងគ្រោះទាំងថ្ងៃ និងយប់ប៉ុន្តែរកមិនឃើញ។លុះនៅវេលាម៉ោង១២និង៣០អាធ្រាត្រ ថ្ងៃទី២០ ខែកក្កដា សាកសពរបស់កុមារារងគ្រោះត្រូវបានគេរកឃើញនៅក្នុងស្រះត្រកួនមួយ។

ភ្លាមៗ អង្គភាពការពារកុមារ (CPU) បានទទួលព័ត៌មានអំពីករណីនេះ ហើយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តត្បូងឃ្មំបានធ្វើការពិនិត្យសាកសព។ ដោយសមត្ថកិច្ចជំនាញ បានរកឃើញថា សាកសពត្រូវបានគេវាយជាច្រើនកន្លែង មុននឹងលង់ទឹកស្លាប់។

មន្ត្រីស៊ើបអង្កេត បានយល់ឃើញថា កុមារារងគ្រោះ ត្រូវបានគេឃើញជាលើកចុងក្រោយនៅក្នុងថ្ងៃបាត់ខ្លួន ជាមួយកុមារាអាយុ១៥ឆ្នាំម្នាក់ ដែលត្រូវជាអ្នកជិតខាង។ ភ្លាមៗ កម្លាំងសមត្ថកិច្ច ក៏បាននាំខ្លួនកុមារាអាយុ១៥ឆ្នាំនេះ ទៅសួរនាំ ហើយក៏បានសារភាពថា គេបានប្រព្រឹត្តបទល្មើសនេះ ព្រោះតែខឹងថាកុមារារងគ្រោះបានជេទៅលើរូបគេ។

ពាក់ព័ន្ធនឹងសំណុំរឿង ជនសង្ស័យខាងលើ ដែលជាកុមារាអាយុទើបតែ១៥ឆ្នាំ នឹងត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មំនៅក្នុងថ្ងៃនេះ ដើម្បីផ្តន្ទាទោសពីបទឃាតកម្មដោយចេទនាទៅលើជនរងគ្រោះ ៕


Telegram