ជិះរ៉ឺម៉កកង់បី ១គ្រួសារចេញពីផ្ទះ បម្រុងទៅសុំទានគេនៅតាមមុខរោងចក្រ ត្រូវរថយន្តសណ្តោងទូកុងតឺន័រវ៉ាជែង បុ.កក្រឡា.ប់ ហោះមនុស្ស.បោ.ក.នឹងកញ្ចក់រថយន្ត រួច.កិ.ន.ស្លា.ប់.យ៉ាង.រ.ន្ធ.ត់
សន្តិសុខសង្គម
655

រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់ ខណៈស្ត្រីម្នាក់ បានហោះផ្លោងបោកផ្ទប់នឹងកញ្ចក់រថយន្ត ធ្លាក់មកវិញត្រូវរថយន្តសណ្តោងទូកុងតឺន័រ កិនធ្លាយខួរ ខណៈក្រុមគ្រួសារកូនក្មួយ ប្រមាណ៨នាក់ទៀត រួមមានចាស់និងក្មេង បានរងរបួសធ្ងន់ស្រាល ក្រោយជិះរ៉ឺម៉កកង់បីមួយគ្រឿង ចេញពីផ្ទះដើម្បីទៅសុំទានគេតាមមុខរផងចក្រ បែរជាត្រូវរថយន្តនោះ បើកមកបុកពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងខ្ទេចរប៉ាត់រប៉ាយពេញផ្លូវ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៦ និង២០នាទី ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុច មុខ ខ្លោងទ្វារវត្ត ស្ងួន ពេជ្រ លើផ្លូវជាតិលេខ៤ សង្កាត់ កន្ទោក ខណ្ឌ កំ បូល រាជធានី ភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលត្រូវរថយន្តកិនស្លាប់ មានឈ្មោះ វឿ ន ស្រី នី អាយុ ៤៦ ឆ្នាំ ស្នាក់នៅភូមិ ដំណាក់ អំពិល ឃុំ ដំណាក់ អំពិល ស្រុក អង្គស្នួល ខេត្តកណ្តាល និង មានស្រុក កំណើត នៅ ភូមិ ព្រៃ ពោន ឃុំ ព្រៃ ពោន ស្រុក កំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ រ៉ឺម៉កកង់បីមួយគ្រឿង ពាក់ ស្លាក លេខ កណ្តាល 1E-4031 ដែលក្នុងនោះ មានអ្នករួមដំណើរ ទាំង ប្ដី កូន បងប្អូន និង ក្មួយ សរុប ៩ នាក់ បើកបរ ដោយ ឈ្មោះ ម៉ៅ ដ ន ភេទ ប្រុស អាយុ ២៩ ឆ្នាំ ត្រូវជា ក្មួយ ចេញពី កន្លែង ស្នាក់ នៅ ពី លិចទៅ កើត ក្នុង គោល បំណង ទៅដើរ សុំទាន នៅ តាម មុខ រោងចក្រ នៅ ខណ្ឌ កំ បូល និង ខណ្ឌ ពោធិ៍ សែន ជ័យ។ លុះដល់ ចំណុច កើតហេតុ ក៏ត្រូវបានរថយន្ត បង្កសណ្តោងទូកុងតឺន័រ ពណ៌ ត្រួយ ចេក ពាក់ ស្លាក លេខ ព្រះ សីហ នុ 3A-6481 មាន លេខ រៀង SP-042 បើកបរ បញ្ច្រាសទិស គ្នា ក្នុង ល្បឿន លឿន វ៉ា ជែង គេនៅខាងមុខ មក បុក យ៉ាង ពេញទំហឹងជាមួយរ៉ឺម៉កកង់បីជនរងគ្រោះ បណ្តាលឲ្យក្រឡាប់ ហោះផ្លោងស្ត្រីខាងលើ បោកផ្ទប់នឹងកញ្ចក់រថយន្តបង្ក រួមធ្លាក់ចុះមកវិញ ត្រូវរថយន្តកិនធ្លាយខួរយ៉ាងរន្ធត់ ភ្លាមៗតែម្តង។ ចំណែកកូនក្មួយនិងប្តី ៨នាក់ទៀត រងរបួសធ្ងន់និងស្រាល រណូករណែលពេញផ្លូវ ។ ភ្លាមៗអ្នកបើកបររថយន្ត បានព្យាយាមបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយ ពេល កើតហេតុ កម្លាំង នគរបាល ចរាចរណ៍ខណ្ឌ កំ បូល បានចុះមកធ្វើការពិនិត្យវាស់វែងដល់កន្លែងកើតហេតុ ដោយបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងវាស់វែង រួចយករថយន្តអូសរ៉ឺម៉កជនរងគ្រោះ និងរថយន្តចូលអែបខាង ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕


Telegram