ប្រទះឃើញស.ពស្ត្រីម្នាក់អ.ណ្តែ.តទឹ.កទន្លេសាប សង្ស័យជាស្ត្រីជនជាតិចិនដែល.ហ.ក់ចូលទឹកតាមសង្សារ កាលពី២ថ្ងៃមុន
សន្តិសុខសង្គម
597

រាជធានីភ្នំពេញ ៖ សាកសពមនុស្សស្រីម្នាក់ ត្រូវបានប្រជាពលរដ្ឋជាអ្នកនេសាទប្រទះឃើញ អណ្តែតទឹកទន្លេសាប និងបានរសាត់ មកទើរនឹងច្រាំងទន្លេ នៅផ្នែកខាងកើត ដែលបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១០និង២០នាទីព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២១ នៅចំណុចច្រាំងទន្លេសាប ក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

សពមនុស្សស្រីខាងលើ គេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានភិនភាគស្លៀកពាក់អាវនិងខោ ជើងខ្លី ពណ៌ខ្មៅ។ ប៉ុន្តែសពនេះ ត្រូវបានអ្នកស្គាល់និងអ្នកឃើញហេតុការណ៍អះអាងថា ជាស្ត្រីជនជាតិចិន ដែល បានលោតទឹកចូលទឹកទន្លេពីលើទូកទេសចរ កាលពី២ថ្ងៃមុនកន្លងទៅ។

សូមបញ្ជាក់ផងដែរថា ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថាច្បាស់ថា នារីរូបនោះ ពិតជាជនជាតិចិនដែលបានលោតទឹកសម្លាប់ខ្លួន កាលពី២ថ្ងៃមុនពិតប្រាកដឬយ៉ាងណានោះទេ ដោយពុំទាន់ឃើញ សង្សារបស់នាងឬសាច់ញាតិចេញមកអះអាងនៅឡើយ ខណៈដែរសមត្ថកិច្ច ក៏កំពុងតែរៀបចំធ្វើការស្រង់សពដើម្បីអោយសមត្ថកិច្ចកោសល្យវិច័យ ត្រួតពិនិត្យ។

គួររំលឹកផងដែរថា កាលពីវេលា ម៉ោង ១១និង២០នាទីយប់ថ្ងៃ ទី១៩ ខែ កក្កដា ឆ្នាំ ២០២១ បុរសនារីជនជាតិចិនចំនួន៤នាក់បានជួលទូកទេសចរជិះលំហែរកាយកំសាន្ត កំពុងតែអង្គុយនិយាយគ្នាសើចយ៉ាងសប្បាយ ស្រាប់ តែបុរសជនជាតិចិននិងនារីជាសង្សារបានទាស់ពាក្យសម្តីគ្នាឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ធ្វើឲ្យភាគីបុរសខឹងសម្រេចចិត្តលោតចូលក្នុងទឹកបញ្ចប់ជីវិតរួចនារីជាសង្សារលោតទៅតាមក្រោយ ត្រង់ចំណុចទន្លេចតុមុខមូលដ្ឋានសង្កាត់ ជ័យជំនះ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជាអ្នកនេសាទ បានឃើញក្បាល និងដៃ បក់ខ្វៃៗ រួមនិងសម្លេងស្រែកក៏សង្ស័យទើបរូបគេអុំទូកទៅមើល ពេលទៅដល់ កណ្តាល ទន្លេ ក៏លឺសម្លេង បុរស ជនជាតិ ចិន ស្រែក យ៉ាងខ្លាំងទើបរូបគាត់ ជួយ ស្រង់ បុរស ជនជាតិ ចិន បានដោយ សុវត្ថិភាព ចំណែក ឯនារី ជនជាតិ ចិនត្រូវជាសង្សាររក ឃើញនោះទេ៕


Telegram