ផ្ទុះកំប៉ុងហ្គាសក្នុងហាងលក់មីហិរមួយកន្លែង បណ្តាលឲ្យមនុស្ស៤នាក់ រងរបួស
សន្តិសុខសង្គម
143

រាជធានីភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយ ឆាបឆេះក្នុងហាងលក់មីហិរមួយកន្លែង បណ្តាលឲ្យមនុស្សចំនួន៤នាក់ រងរបួស បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចហាងមីហិរមួយកន្លែង ផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញសម្ភារៈអស់មួយចំនួនផងដែរ។

តាមប្រភពព័ត៌មានពី លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ក្រុមការងារ TVFB បានឲ្យដឹងថា ផ្ទះម្ចាស់ឈ្មោះ ហូ លាង ភេទប្រុស អាយុ៣៨ឆ្នាំជាអ្នកលក់មីហិរ ចំណែកមូលហេតុ បណ្ដាលឲ្យមានអគ្គិភ័យនេះ គឺដោយសារផ្ទុះហ្គាស។

ក្នុងហេតុការណ៍នេះ ក៏បានបំផ្លាញ ផ្ទះថ្ម ប្រក់សង្ក័សី ដែលមានទំហំ ៨ម៉ែត្រ គុណ ១៦ម៉ែត្រ ខូចខាតចង្ក្រានបាយ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ដោយនៅក្នុងនោះ បានបណ្តាលឲ្យមានមនុស្សចំនួន៤នាក់បានរងរបួសក្នុងនោះប្រុស៣នាក់ និងស្រ្តី១នាក់ ករណីផ្ទុះហ្គាសនេះ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើ ៣ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១៕ មេសា


Telegram