បន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ចែកចាយគ្រឿងញៀន១៩កញ្ចប់តូចត្រូវបានបញ្ចូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២១។
មន្ត្រីនគរបាលស្រុកថ្មពួកបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ រឿន លាបហេង ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិស្រៈជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីស្រាវជ្រាវហើយកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យដែលកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀនត្រូវឃាត់ឆែកឆេររកឃើញមានគ្រឿងញៀនម្ស៉ៅក្រាមពណ៌សប្រភេទមេតំហ្វេតាមីនហៅខេទឹកកកចំនួន១៩កញ្ចប់តូចដែលបង្ក្រាបនៅថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២១នៅចំណុចភូមិស្រៈជ្រៃ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យហើយបានបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មពួកតាមចម្លើយសារភាពខ្លួនពិតជាបានចែកចាយលក់គ្រឿងញៀនក្នុង១កញ្ចប់តំលៃ២ម៉ឺនរៀល ដែលខ្លួនទិញពីឈ្មួញធំក្នុងស្រុកថ្មពួកដើម្បីយកមកលក់ចែកចាយនៅមូលដ្ឋានរបស់ខ្លួន៕ដោយ៖ចិន្ត្រា