បន្ទាយមានជ័យ ៖ ជាប់គុកម្តងមិនរៀងចាលទេចេញមកវិញខ្លាំងលើសដើមប្រើប្រាស់គ្រឿងញៀនប្រើងហឹង្សាលើគ្រួសារជាប់ម្តងទៀតបានសម្រេចត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យមានឈ្មោះ ជួន វិធីវិន ភេទប្រុសអាយុ៤៨ឆ្នាំរស់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានបានដឹងមានករណីអំពើហឹង្សាក្នុងក្រុមគ្រួសារលើស្ត្រីរងគ្រោះម្នាក់ឈ្មោះ ជិម រ៉ា អាយុ៥៥ឆ្នាំត្រូវប្តីហេងសូយវ៉ៃធ្វើបាបលើរៀងកាយបណ្តាលជាំតាមដងខ្លួនហើយធ្លាប់ជាប់គុកម្តងហើយមិនរៀងចាលពេលចេញមកវិញប្រើប្រាស់គ្រឿងញៀនខ្លាំងលើសដើមវ៉ៃធ្វើបាបរាល់ថ្ងៃទើបប្តឹងអោយកម្លាំងអន្តរាគមន៍ឃាត់ខ្លួននៅថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២១នៅភូមិខាងលើ។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការសាកសួរជនសង្ស័យសារភាពថាខ្លួនពិតជាបានប្រើអំពើហឹង្សាវ៉ៃធ្វើបាបប្រពន្ធនៅពេលដែលប្រើប្រាស់គ្រឿងញៀនសុំលុយប្រពន្ធទិញថ្នាំញៀនមិនបានទើបវ៉ៃធ្វើបាបហើយធ្លាប់ជាប់គុកម្តងដែរទើបចេញក្រោយសាកសួរហើយបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕ដោយ៖ចិន្ត្រា