ពោធិ៍សាត់៖ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា សមត្ថកិច្ច ចុះបង្ក្រាបក្រុមអ្នកលេងល្បែងស៊ីសងខុសច្បាប់ អាប៉ោង មួយកន្លែង ឃាត់ខ្លួនមនុស្ស៤នាក់ ខណៈកំពុងវៀតវង់អង្គុយចាក់ កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចភ្នូកចំបើង ក្នុងភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ករណីនេះសមត្ថកិច្ចឃាត់ខ្លួនបានមនុស្សចំនួន ៤ ក្នុងនោះស្រី៣នាក់ ៖
១-ឈ្មោះ ស៊ិន សារិន ភេទប្រុស អាយុ ៦១ឆ្នាំ (មេអាប៉ោង) រស់នៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ។
២-ឈ្មោះ ហេង ម៉ៅ ភេទស្រី អាយុ ៤៧ ឆ្នាំ រស់នៅភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ។
៣-ឈ្មោះ ង៉ែត ទុំ ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិបត់រំដួល ឃុំតាលោ ស្រុកតាលោសែនជ័យ ។
៤-ឈ្មោះ កែវ នី ភេទស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ។
ក្នុងនោះបានធ្វើការដកហូត មេអាប៉ោង ចំនួន៣គ្រាប់, ឆ្នាំងទ្រនាប់ចានអាប៉ោង ចំនួន០២, ម៉ូតូចំនួន ០២គ្រឿង, លុយចំនួន ១៣០,៥០០រៀល, ទូរស័ព្ទអិនចុចពិល ០១គ្រឿង, ចានអាប៉ោង០១, គម្របគ្រាប់ចានអាប៉ោង, កម្រាលភ្នែកអាប៉ោង០១, អាគុយម៉ូតូ០១, អំពូល ០១, កម្រាលតង់០១, និងកន្ទេល០១ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បី សុំគោលការណ៍ពីថ្នាក់ដឹកនាំធ្វើការអប់រំ ៕