ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា សមត្ថកិច្ចនៃស្នងការដ្ឋាននគតរបាលខេត្តបាត់ដំបង បានធ្វើការចាប់ឃាត់ខ្លួន ក្រុមក្មេងទំនើងមួយក្រុម មានគ្នា ៦នាក់ ជាបន្តបន្ទាប់ ក្រោយបានយកកាំបិតផ្គាក់ កាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ រួចហើយក៏កាប់ចិញ្ច្រាំម៉ូតូជនរងគ្រោះថែមទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅ ចំណុច ក្រុមទី ១៧ ភូ មិ អូរខ្ជាយ ឃុំ អូរដំបង ១ ស្រុក សង្កែ ខេត្តបាត់ដំបង ។
សមត្ថកិច្ចខេត្តបាត់ដំបង បានឲ្យដឹងថា មុនដំបូងឡើយ សមត្ថកិច្ចបានធ្វើការនាំខ្លួន ជន សង្ស័យ ម្នាក់ ឈ្មោះ យឿន វ៉ាន់ ថៃ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ស្នាក់នៅភូមិ កំពង់ពិល ឃុំ វត្ត តា មឹម ស្រុក សង្កែ ខេត្ត បាត់ដំបង ធ្វើការសាកសួរ ហើយតា មរ យៈការសាកសួរនេះ នាវេលាម៉ោង ១៩និង៣០ នា ទី ថ្ងៃ ខែ ឆ្នាំ ដដែល នៅ ចំណុច ផ្ទះ របស់ ជនស ង្ស័យ ឈ្មោះ យឿន វ៉ាន់ ថៃ កម្លាំង សមត្ថកិច្ច បាន ធ្វើការ នាំខ្លួន ជនសង្ស័យ ចំនួន ០៥ នាក់ បន្ថែម ទៀ ត គឺ៖
១-ឈ្មោះ គេង សុថេត ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ទួលល្វៀង ឃុំ អូរដំបង ២ ស្រុក សង្កែ ខេត្ត បាត់ដំបង ។
២-ឈ្មោះ ម៉ៅ ប៊ុន យ៉ុង ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
៣-ឈ្មោះ ភណ្ឌ័ សំភេទ ភេទប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្ម គោល ខេត្ត បាត់ដំបង ។
៤-ឈ្មោះ រិ សារ៉ាក់ ហៅ ប៉ោត ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្ម គោល ខេត្ត បាត់ដំបង ។
៥-ឈ្មោះ វ័យ រ៉ាវីន ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។
ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបាន ៖ កាំបិត ខ្វែវ ដង ដែក ប្រវែង ០១ ម៉ែត្រ ចំនួន ០១ ដើម, កាំបិត កែច្នៃ ដង ឈើ មុខ ស្រួច ប្រវែង ០១ ម៉ែត្រ ចំនួន ០១ ដើម , ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ បាញ់ ថ្នាំ ពណ៌ ក្រហម ស៊េរីឆ្នាំ ២០១៦ បិតតែម ស៊េរីឆ្នាំ ២០២១ លេខតួ - ម៉ាស៊ីន 9715 28 4 គ្មាន ស្លាកលេខ ។
សូមបញ្ជាក់ផងដែរថា កាលពី ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ៤និង៣០ នាទី នៅ ចំណុច តូប លក់ ប្រហិត ស្ថិត ក្នុង ភូមិ ភ្នំគល់ ឃុំ កន្ទឺ ស្រុក បាណន់ ខេត្ត បាត់ ដំបង ក្រុមជនសង្ស័យ ខាងលើ រួម ជាមួយ បក្ខពួក មួយ ចំនួន ទៀត ដែល កំពុង រត់ គេចខ្លួន បាន ចូលរួម ធ្វើ សកម្មភាព យក កាំបិត ខ្វែវ កាប់ ទៅលើ ជនរងគ្រោះ ឈ្មោះ ឈាន សា ឃីម ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ ភ្ជាវ ឃុំ ត្រែង ស្រុក រតនៈ មណ្ឌល ខេត្តបាត់ដំបង បណ្តា ល ឲ្យ រងរបួស មុត រលាត់ ស្បែក លើខ្នង ចំនួន ០៣ កន្លែង និង យក កាំបិត ដុំ ថ្ម កាប់ នឹង គប់ ទៅ លើម៉ូតូ របស់ ជនរងគ្រោះ បណ្តាល ឲ្យខូច ខាត យ៉ាងដំ ណំ។
ក្រោយពេលកើតហេតុ និងបន្ទាប់ពីទទួលបានបណ្តឹងពីករណីនេះទើបសមត្ថកិច្ចធ្វើការ ស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់តែម្តង បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់៕