ក្រុមក្មេងស្ទាវបងធំចំនួន០៥នាក់ កាន់កាំបិត ខ្វែវជិះ ម៉ូតូ ដេញ កាប់គ្នាផ្អើលពេញផ្លូវ នៅ៣កន្លែងផ្សេង ត្រូវសមត្ថកិច្ចចាប់ខ្លួន
សន្តិសុខសង្គម
168

ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមក្មេងស្ទាវចំនួន ៥នាក់ ត្រូវបានលោក វរសេ នីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការ ជា មួយ កម្លាំង អធិការដ្ឋាន នគរបាល ស្រុកពាក់ព័ន្ធ ចាប់ខ្លួនបាន។

សមត្ថកិច្ចបានឲ្យដឹងថាការចាប់ខ្លួននេះ គឺ ក្រោយក្មេងស្ទាវទាំងនេះ បានដេញកាប់គ្នានៅចំណុច ០៣ កន្លែង ផ្សេងៗគ្នា ក្នុង ស្រុក សង្កែ ស្រុក ថ្មគោល និងក្រុងបាត់ដំបង កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ ។

ក្នុងនោះជនសង្ស័យទាំង៥នាក់ រួមមាន ៖

១-ឈ្មោះ តាំ សម្បត្តិ ហៅ ខ្ទើយ ភេទប្រុស អា យុ ១៦ ឆ្នាំ ស្នាក់នៅ ភូមិ រំចេក១ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

២-ឈ្មោះ ស៊ន កក្កដា ហៅ សាក់ ភេទប្រុស អា យុ ១៩ ឆ្នាំ ស្នាក់នៅ ភូមិ ត្រាង ឃុំ អូរតាគី ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។

៣-ឈ្មោះ ឆន ឈាងអ៉ី ហៅ ឆៃ ភេទប្រុស អា យុ ១៦ ឆ្នាំ ស្នាក់នៅ ភូមិ ស្វាយជ្រុំ ឃុំ ព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

៤-ឈ្មោះ នួន រាជធានី ហៅ ប៉ោក ភេទប្រុស អាយុ ១៦ ឆ្នាំ ស្នាក់នៅ ភូមិ អន្លង់តាម៉ី ឃុំ ឈើទាល ស្រុក បាណន់ ខេត្ត បាត់ ដំបង ។

៥-ឈ្មោះ លេត ខេមរា ហៅ តុង ភេទប្រុស អាយុ ១៦ ឆ្នាំ ស្នាក់នៅ ភូមិ អន្លង់តាម៉ី ឃុំ ឈើ ទាល ស្រុក បាណន់ ខេត្ត បាត់ ដំបង ។

ទន្ទឹមនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានធ្វើការដកហូត ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ បាញ់ ថ្នាំ ពណ៌ ក្រហម ស៊េរីឆ្នាំ ២០២០ គ្មានស្លាកលេខ និងកាំបិតខ្វែវចំនួន០១។

សូមបញ្ជាក់ផងដែរថា កាលពី ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១១និង៣០ នាទីយប់ នៅ ចំណុច ក្រុមទី ០៧ ស្ថិត ក្នុង ភូមិ អូរខ្ជាយ ឃុំ អូរដំបង ១ ស្រុក សង្កែ ខេត្ត បាត់ ដំបង ជនសង្ស័យ ចំនួន ០៥ នាក់ បាន រួម គ្នាធ្វើ សកម្មភាព យក កាំបិត ខ្វែវ ជិះ ម៉ូតូ ដេញ កាប់ ទៅ លើ ជនរងគ្រោះ ឈ្មោះ ឆេ វិ សាល ភេទប្រុស អាយុ ១៩ ឆ្នាំ មានទីលំនៅ ក្រុម ទី ១៩ ភូមិ អូរ ស្រឡៅ ឃុំ អូរដំបង ១ ស្រុក សង្កែ ខេត្តបាត់ដំបង បណ្តាល ឲ្យ រងរបួស បាក់ដៃ ខាង ឆ្វេង ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលធ្វើការ ស្រាវជ្រាវរហូតកំណត់បានមុខសញ្ញានិងឈានដល់ការឃាត់ខ្លួនបានតែម្តងយកមកធ្វើការសាកសួរ ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ ដំបង ចាត់ការ បន្ត តាម នីតិវិធី ច្បាប់៕


Telegram