ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យចំនួន៧នាក់ ត្រូវបានកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ចុះធ្វើការចាប់ឃាត់ខ្លួន ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៧នាក់រួមមាន៖
១-ឈ្មោះ ព្រឿន សំណាង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរគគីកណ្តាល ឃុំ លំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
២-ឈ្មោះ ព្រឿន ចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំ ជាមួយជនសង្ស័យខាងលើ។
៣-ឈ្មោះ វ៉ា សាវៃ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរយោធាកងពល (៤១) រស់នៅភូមិ-ឃុំ ជាមួយជនសង្ស័យខាងលើ។
៤-ឈ្មោះ ចែល ចក់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅ ភូមិ-ឃុំ ជាមួយជនសង្ស័យខាងលើ។
៥-ឈ្មោះ មាន ឌួងខាវ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ-ឃុំ ជាមួយជនសង្ស័យខាងលើ។
៦-ឈ្មោះ ម៉ៅ បូរិន ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ-ឃុំ ជាមួយជនសង្ស័យខាងលើ។
៧-យឿន លីហ៊ួ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងរង្វង់ប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការដកហូតបានវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(CIE) ចំនួន០៣កញ្ចប់តូច មានទំងន់ស្មើ ០,៥៤ ក្រាមថ្លឹងទាំងសំបកថង់, ទូរស័ព្ទ០២គ្រឿង, ម៉ូតូ០៣គ្រឿង, សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធី៕ អគ្គស្នងការដ្ឋាននគរបាលជាតិ