រាជធានីភ្នំពេញ៖ នារីម្នាក់បានដួលបោកនឹងថ្នល់សន្លប់ស្តូកស្តឹង និងត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូកង់បីឥណ្ឌាឋ បុកប៉ះជាមួយម៉ូតូនៅផ្លូវបែកជាបួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តាយផ្លូវលេខលេខ១១៨ កែងផ្លូវលេខ៥ ក្នុងសង្កាត់ផ្សាកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ នារីម្នាក់បើកម៉ូតូ ម៉ាកToday ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ បើកបរតាមបណ្តោយផ្លូវលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន ដែលជាចំណុចកើតហេតុ មានម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HS-3004 បើកបរតាមបណ្តោយផ្លូវ១១៨ ក្នុងទិសដៅពីកើតទៅលិច ដោយភាគីទាំងសងខាងបើកបរក្នុងល្បឿនលឿនស្មើរគ្នា ហើយបានវ៉ាក់ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលមកបុកប៉ះគ្នា បណ្តាលឲ្យនារីជិះម៉ូតូធូដេ ដួលបោកនិងថ្នល់ពេញទំហឹង សន្លប់បាត់ស្មារតីតែម្តង ហើយត្រូវបានប្រជាពលរដ្ឋធ្វើចលនាសង្គ្រោះបឋម រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យភ្លាមៗ ចំណែកម៉ូតូធូដេ និង កង់បីឥណ្ឌា រងការខូចខាតទាំងសងខាង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែង យកម៉ូតូ និង កង់បីឥណ្ឌា ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រងចាំការដោះស្រាយនៅពេលក្រោយ ៕