ហួសចិត្ត! សមត្ថកិច្ចស្ទាក់ឃាត់រថយន្តក្រុងប្រភេទ ៤៥ កៅអី បើកមើលឃើញសុទ្ធតែឈើ
សន្តិសុខសង្គម
542

ខេត្តសៀមរាប៖ នគរបាលប្រឆាំងបទល្មើស នៃខេត្តសៀមរាប សហការគ្នា ជាមួយកម្លាំងនគរបាលស្រុកជីក្រែង បានឃាត់ រថយន្តក្រុងដែលបង្កប់ដឹកគ្រឿងសិប្បកម្មកែច្នៃ ពាក់កណ្តាលសម្រេចជាច្រើនដុំ ដែលមិនមានច្បាប់ទម្លាប់ កាលពីវេលា ម៉ោង ១២និង៣០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។ នេះបើយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ

លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន ខេត្តសៀមរាប បានបញ្ជាក់ថា សមត្ថកិច្ចបានធ្វើការឃាត់រថយន្តក្រុង ប្រភេទ ៤៥ កៅអី យកមកធ្វើការត្រួតពិនិត្យ រថយន្តនេះជាប្រភេទគ្រឿង សិប្បកម្មពាក់កណ្តាល សម្រេចដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ។

លោក បន្ត ថា រថយន្ត ដឹកឈើ នោះ មាន ស្លាក លេខ ភ្នំពេញ 3C-6161 បើកបរ រថយន្តក្រុង មានឈ្មោះ យិន ស៊ីដែន រស់នៅ ស្រុក មុខកំពូល ខេត្តកណ្តាល បន្ទាប់ ពី ត្រួតពិនិត្យ រួច កម្លាំង នគរបាល ជំនាញ បាន ប្រគល់ ទាំង វត្ថុ តាង និង អ្នកបើកបរ ឲ្យ កម្លាំង រដ្ឋបាល ព្រៃឈើ ស្រុក ជីក្រែង ចាត់ការ បន្ត ទៅ តាម ផ្លូវច្បាប់៕ 


Telegram