បន្ទាយមានជ័យ ៖ យុទ្ធនាការបាញ់ថ្នាំសំលាប់មេរោគនៅផ្សារហ៊ុយឡេងក្រោយរកឃើញអាជីវករវិជ្ជមានកូវីដ.១៩ត្រូវបានអាជ្ញាធរបិតខ្ទប់ការបាញ់ថ្នាំនៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១នៅក្នុងផ្សារផ្សារហ៊ុយឡេងស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោក ហ៊ុយ ឡេង ម្ចាស់ផ្សារហ៊ុយឡេងបានអោយដឹងថា៖កាលពីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២១អាជ្ញាធរខេត្តបន្ទាយមានជ័យបានសម្រេចបិតខ្ទប់ផ្សារហ៊ុយឡេងដើម្បីយកសំណាក់អាជីវករដែលលក់ដូរក្នុងផ្សារហើយរកឃើញអ្នកវិជ្ជមានកូវីដ.១៩មានចំនួន១០នាក់ស្រី៦នាក់ជាអាំជីវករលក់ក្នុងផ្សារហើយត្រូវបានអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការនិងទប់ស្កាត់កូវីដ.១៩មិនអោយរីករាលដាលក្នុងសហគមន៍។
លោកបានបញ្ជាក់ថា៖ផ្សារហ៊ុយឡេងគឺជាផ្សារនៅកណ្តាលក្រុងសិរីសោភ័ណដែលអាជីវករភាគច្រើនលក់ដុំឬហៅថាផ្សារលក់ដុំដែលអាជីវទិញយកទៅលក់បន្តតាមផ្សារមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ក្រោយអាជ្ញាធរសម្រេចបិតខ្ទប់ផ្សារហ៊ុយឡេងដែលជាផ្សារធំមួយគឺពិតជាការចូលបង្ការទប់ស្កាត់ទាំងអស់គ្នា តែផ្ទុយទៅវិញក្រោយមានការបិតខ្ទប់ត្រូវបានអាជីវករដែលលក់ផ្សារហ៊ុយឡេងបានចេញតៅលក់នៅផ្សារថ្មីក្បាលស្ពានហៅផ្សារចិនខ្មៅទៅវិញដែលផ្ទុយពីការអនុវត្តរបស់ក្រសួងសុខាភិបាល។
លោក ហ៊ុយ ឡេង បានបញ្ជាក់ថា៖ជាការណែនាំរបស់អាជ្ញាធរមូលដ្ឋាននិងមន្ទីជំនាញបានបាញ់ថ្នាំសំលាប់មេរោគក្នុងបវិវេណផ្សារហ៊ុយឡេងដើម្បីបង្ការទប់ស្កាត់កូវីដ.១៩មិនអោយរីករាលដាលក្នុងសហគមន៍ដូចជាការពារក្រុមគ្រួសារនិងសង្គមដើម្បីប្រយុទ្ធប្រឆាំងកូវីដ.១៩ទាំងអស់គ្នាហើយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រោងបើកដំណើរការលក់ដូរវិញនាពេលឆាប់ៗនេះ៕ដោយ៖ចិន្ត្រា