រថយន្ត Lexus 470 សង្ស័យបើកលឿន រេចង្កូតបុកឡើងសួនច្បារចែកទ្រូងផ្លូវ បុកផ្ទប់នឹងបង្គោលប៉ាន់ណូ ពេញទំហឹង
សន្តិសុខសង្គម
240

រាជធានីភ្នំពេញ ៖ រថយន្តម៉ាក Lexus 470 មួយគ្រឿង បានរងការខូចខាតក្បាលខាងមុខយ៉ាងដណំ ខណៈបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ បើកឡើងសួនច្បារចែកទ្រូងផ្លូវបុកផ្ទប់នឹងបង្គោលប៉ាន់ណូ ពេញទំហឹង នៅតាមបណ្ដោយផ្លូវ ២០០៤ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១១ត្រូវនិង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្ត Lexus 470 មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2A-1288យ៉ាងលឿន បានរេចង្កូតឡើងលើកសួនច្បារពុះចែកទ្រូងផ្លូវ ភ្លាមនោះរថយន្ដបានបន្តទៅបុកនឹងបង្គោលស្លាកប៉ាន់ណូបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ចំណែកឯអ្នកបើករថយន្តវិញពុំមានរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលមកដោះស្រាយទៅតាមផ្លូវច្បាប់ ៕


Telegram