ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សា ដោយ ចេតនា មាន ស្ថានទម្ងន់ ទោស ( គប់ដុំថ្ម និង ប្រើប្រាស់ កាំបិត កាប់ ) នៅវេលាម៉ោង១១ និង២០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅ ចំណុច ភូមិ កន្ទឺ ២ ឃុំបាណន់ ស្រុក បាណន់ ខេត្ត បាត់ ដំបង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះ ម៉ា ចិទ្រី ហៅ ស ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅ ភូមិ ព្រែកតាច្រែង ឃុំ ព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ក្នុងនោះ កម្លាំងសមត្ថកិច្ចដកហូត បាន កាំបិត ខ្វែវ ចំនួន ០២ ដើម , កាំបិត ប៉័ងតោ ០១ ដើម , ពូថៅ ០១ ដើម និងកាំភ្លើង កែច្នៃ ០១ ដើម ។
សូមបញ្ជាកើថា មុនពេលឃាត់ខ្លួននេះជនសង្ស័យ ខាងលើ នៅថ្ងៃទី០១ ខែ កក្កដា ឆ្នាំ ២០២១ នៅសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង័្សយមួយក្រុមដែលមួយចំនួន (កំពុង គេចខ្លួន) បាន ធ្វើសកម្មភាព ដេញ កាប់ នឹង គប់ ដោយដុំ ថ្ម ទៅ លើក្រុមក្មេងៗដូចគ្នា មួយក្រុម ទៀត បណ្តាល ឱ្យ រងរបួស ធ្ងន់ ០១ នាក់ និងអ្នកផ្សេងទៀតមានរបួសបែកក្បាល របួស ជើង និងរបួស ភ្លៅ ។
ក្រោយកើតហេតុ និងបន្ទាប់ពីទទួលបាន នូវព័ត៌មាននេះ សមត្ថកិច្ចបានធ្វើការ ស្រាវជ្រាវ រហូតឈានទៅកំណត់បានមុខសញ្ញាពួកគេ និងឃាត់ខ្លួនបានជនសង័្សយខាងលើ ក្នុងចំណោមបក្ខពួកផ្សេងទៀត។
បច្ចុប្បន្ន ការិយាល័យ ជំនាញ បាន កសាងសំ ណុំរឿង ដើម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី -ច្បាប់៕ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង